អាជ្ញាធរផ្អាកចរាចរណ៍ស្ពានបាឡេបណ្តោះអាសន្នក្រោយសាឡង់ដឹកប្រេងក្រុមហ៊ុន សាវីមិច របស់លោកជំទាវ យាយភូ បុកបាក់កាលពីថ្ងៃច័ន្ទ

0
42

អាជ្ញាធរផ្អាកចរាចរណ៍ស្ពានបាឡេបណ្តោះអាសន្នក្រោយសាឡង់ដឹកប្រេងក្រុមហ៊ុន សាវីមិច របស់លោកជំទាវ យាយភូ បុកបាក់កាលពីថ្ងៃច័ន្ទ

អាជ្ញាធររាជធានីភ្នំពេញសម្រេចផ្អាកចរាចរណ៍លើស្ពានដែកបាឡេឬស្សីកែវជាបណ្តោះអាសន្នដោយសារសាឡង់ដឹកប្រេងក្រុមហ៊ុន សាវីមិច របស់លោកជំទាវ ជឹង សុភាព ហៅ យាយភូ បុកកាលពីរសៀលថ្ងៃម្សិលមិញ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ អាជ្ញាធរបានសម្រេចផ្អាកចរាចរណ៍ស្ពានដែកបាឡេឬស្សីកែវ ជាបណ្តោះអាសន្នសិន ដោយសារតែ មានសាឡង់ដឹកប្រេងបុកកាលពីយប់មិញ។

លោក សាំ ពិសិដ្ឋ បានបន្ថែមថា បច្ចុប្បន្នមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធកំពុងចុះពិនិត្យទីតាំងកើតហេតុ ដើម្បីរកឲ្យឃើញនូវការខូចខាត និងផលប៉ះពាល់។ នៅពេលពិនិត្យចប់អាជ្ញាធរនឹងចេញសេចក្តីជូនដំណឹងជាផ្លូវការជម្រាបដល់សាធារណជន។

បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ស្ពានដែកបាឡេឬស្សីកែវ ត្រូវបានសាឡង់ដឹកប្រេងក្រុមហ៊ុន សាវីមិច របស់លោកជំទាវ ជឹង សុភាព ហៅ យាយភូ បុកកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ។
សេចក្តីរាយការបញ្ជាក់បន្ថែមថា សាឡង់ដឹកប្រេងរបស់ក្រុមហ៊ុន សាវីមិច បាន បុកចំជើងជ្រែងចុងខាងកើតស្ពាន៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here