ការិយាល័យនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញបន្តរៀបចំសណ្តាប់ធ្នាប់តាមចិញ្ចើមថ្នល់ដើម្បីរំដោះការកកស្ទះ

0
34

ការិយាល័យនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញបន្តរៀបចំសណ្តាប់ធ្នាប់តាមចិញ្ចើមថ្នល់ដើម្បីរំដោះការកកស្ទះ

នៅព្រឹកថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ០៦ៈ៣០នាទី កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញបានចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារទំនប់រួចបន្តចុះរៀបចំសណ្តាប់ធ្នាប់នៅលើមហាវិថីម៉ៅសេទុង ផ្លូវលេខ៣៣៦(ផ្សារដើមគរ)ផ្លូវ ទេពផន ផ្លូវនេរុហ៌ មហាវិថីកម្ពុជាក្រោម មហាវិថីសហពន្ធ័រុស្សី(ចាប់ពីស្ពានអាកាស៧មករាដល់មុខព្រលានយន្តហោះ)។

ការប្រតិបត្តិរៀបចំសណ្តាប់ធ្នាប់នេះគឺធ្វើឡើងចំពោះរថយន្ដដែលឈប់ចតនៅលើផ្លូវដែលល្មើសនឹងផ្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ បើកបរបញ្ច្រាស់ទិស ឈប់ចតកន្លែងរថយន្តក្រុងដោយបញ្ជូនរថយន្ត០៣គ្រឿង passap ០៣ គ្រឿងត្រូវបានស្ទូចយកទៅរក្សារទុកនៅការិយាល័យដេីម្បីធ្វេីការផាកពិន័យតាមច្បាប់។

គួរបញ្ជាក់ផងដែរ គេតែងតែប្រទះឃើញមានយានយន្តគ្រប់ប្រភេទនៅចតនៅលើគំនូសផ្លូវ និងកន្លែងទីប្រជុំជនដែលបណ្តាលអោយមានការកកស្ទះខ្លាំងជាពិសេសគឺរថយន្តតាក់ស៊ីមួយចំនួនដែលចត ឬឈប់ចាំស្ទាក់ម៉ូយនៅលើចិញ្ចើមថ្នល់ជាដើម។ សូមចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា!!៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here