ជឿទុកចិត្តគេលឿនម្ល៉េះ! បុរសស្រស់សង្ហារជាពលករម្នាក់ចាញ់បោកស្រីស្អាតម្នាក់អស់លុយជិត២ម៉ឺនដុល្លារ

0
162

ជឿទុកចិត្តគេលឿនម្ល៉េះ! បុរសស្រស់សង្ហារជាពលករម្នាក់ចាញ់បោកស្រីស្អាតម្នាក់អស់លុយជិត២ម៉ឺនដុល្លារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ កញ្ញា ២០១៩ បុរសស្រស់សង្ហារជាពលករបម្រើការងារនៅប្រទេសកូរ៉េម្នាក់ បានរត់មកអោយលោកk01 ជួយឡាយស៍ប្រកាសរកនារីរូបស្រស់ម្នាក់ ក្រោយពីរូបលោកបានចាញ់បោកនារីរូបនោះ អស់ទឹកប្រាក់ជិត២ម៉ឺនដុល្លារ ដោយសារតែស្គាល់គ្នាតាមរយះហ្វេសបុក។

បុរសដែលចាញ់បោកនារីរូបស្រស់ខាងលើ មានឈ្មោះ សែម មករា អាយុ២៨ឆ្នាំ មានទីលំនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាពលករទើបមកពីប្រទេសកូរ៉េ។ ចំណែកនារីរូបស្រស់ដែលត្រូវបុរសខាងលើចោទប្រកាន់ថាបោកលុយរបស់ខ្លួននោះមានឈ្មោះ ផេង ស៊ូអាន ជនជាតិចិនកាត់វៀតណាម រស់នៅម្ដុំផ្សារជំពូរវ័ន្ដ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ ដំបូងឡើយរូបលោកនិងនារីរូបស្រស់នោះ បានស្គាល់គ្នាតាមរយះហ្វេសបុក​ បន្ទាប់ពីបានស្គាល់គ្នាអស់រយះពេល៦ខែ រូបគាត់ទាំងពីរក៍បានឈានដល់ការស្រលាញ់គ្នាក្លាយជាស្នេហា ហើយបន្ទាប់មកទៀតនារីរូបស្រស់នោះ តែងតែពឹងពាក់ខ្ចីលុយរបស់លោក ដោយសារតែលោកបានជឿរទុកចិត្តទៅលើនារីជាសង្សារ លោកក៍តែងតែផ្ញើរលុយអោយនាងជាបន្តរបន្ទាប់រាល់ពេលនាងត្រូវការ មិនថានាងត្រូវការលុយរកប្រកបរបររកស៊ី លុយទិញគ្រឿងអល័ង្ការ បង់រំលោះផ្ទះ និងតម្រូវការផ្សេងៗទៀតនោះទេ សរុបទាំងអស់ អស់ចំនួន៣៦ដង សរុបជាទឹកប្រាក់ជិត២ម៉ឺនដុល្លារ និងទូរស័ព្ទស៊េរីទំនើប១គ្រឿងទៀត ។

មិនតែប៉ុណ្ណោះពួកគេទាំងពីរបានសន្យានឹងគ្នាថានឹងភ្ជាប់ពាក្យក្រោយពេលដែលភាគីខាងប្រុសត្រលប់មកពីប្រទេសកូរ៉េរវិញ ដោយពួកគេទាំងពីរនាក់បានស្រលាញ់គ្នាមកពេលពេលនេះអស់រយះពេល១ឆ្នាំ២ខែហើយ។ តែនៅពេលដែលលោក សែម មករា ត្រលប់មកពីកូរ៉េវិញ លោកក៍បានឆាតទំនាក់ទំនងទៅនារីរូបនោះ តែនាងហាក់មានការប្រែប្រួល ដោយពុំសូវនិយាយស្ដីដូចពីមុន ហើយបានបិតហ្វេសបុករបស់ខ្លួនចោលអស់ចំនួន៣ទៅ៤ អាខោន ទើបលោក សែម មករា ដឹងថា លោកបានចាញ់បោកនារីរូបនោះ។

ប៉ុន្ដែទោះជាយ៉ាងណា នេះគ្រាន់តែជាព័ត៌មានទទួលបានពីភាគីខាងបុរសតែប៉ុណ្ណោះ ដូច្នេះរឿងនេះជាការពិត ឬយ៉ាងណាសូមអោយភាគីនារីរូបស្រស់ខាងលើចេញមុខធ្វើការបកស្រាយផង ដើម្បីអោយដឹងការពិតទាំងអស់គ្នា។

ជាចុងក្រោយលោក សែម មករា ក៍បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ឬសមត្ថកិច្ចណាដែលបានរកឃើញនារីរូបខាងដូចក្នុងរូបថតសូមទំនាក់ទំនងទៅកាន់គាត់បានរយះលោកK01 តាមទូរស័ព្ទលេខ ០៩៦ ៧៤​ ៦៦៦៦៦ រូបលោកនឹងជូនសាគុនចំនួន២ពាន់ដុល្លារ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here