ពិតជាគ្រោះថ្នាក់ណាស់! ក្មេងតូចជិះលើដំបូលឡានកំពុងធ្វើឲ្យអ្នកលេងហ្វេសបុកព្រឺឆ្អឹងខ្នង

0
44

ពិតជាគ្រោះថ្នាក់ណាស់! ក្មេងតូចជិះលើដំបូលឡានកំពុងធ្វើឲ្យអ្នកលេងហ្វេសបុកព្រឺឆ្អឹងខ្នង

ថៃ៖ អ្នកនិយមលេងអ៊ីនធឺណេតបានរិះគន់យ៉ាងខ្លាំងដល់ឪពុកម្តាយរបស់ក្មេងម្នាក់ដែលជិះលើដំបូលឡានពេលកំពុងបើកបរ ដែលធ្វើបែបនេះអាចមានគ្រោះថ្នាក់ដល់ជីវិត តើអ្នកណាជាអ្នកមានវិប្បដិសារី?

រូបភាពនៃការអង្គុយរបស់កុមារនៅលើដំបូលរថយន្តទទួលបានការប៉ះទង្គិច។
អ្នកប្រើប្រាស់ហ្វេសប៊ុកថៃជាច្រើននាក់បានធ្វើការបង្ហោះរូបភាព ហើយរូបភាពនេះត្រូវបានគេចែករំលែកជាសាធារណៈ មិនតែប៉ុណ្ណោះមានការស្តីបន្ទោសជាច្រើននាក់ផងដែរទៅលើឪពុកម្តាយរបស់ក្មេងម្នាក់នេះ។

ពួកគេបានលើកឡើងថា“ នេះពិតជាគ្រោះថ្នាក់ណាស់តើអ្នកណាអនុញ្ញាតិអោយរឿងនេះកើតមានឡើង ហើយគេគិតយ៉ាងដូចម្តេច? អ្វីដែលធ្វើឱ្យឪពុកម្តាយគិតថាកូនអង្គុយលើដំបូលឡានពេលកំពុងបើកបរថាវាមិនអីទេនោះ តាមពិតរឿងនេះគ្រោះថ្នាក់ណាស់។ រឿងនេះបានកើតឡើងនៅចំណុចប្រសព្វតាចាចា ខេត្ត ឡាំភុន។

ដំបូងគេឃើញក្មេងអង្គុយនៅលើឡានពណ៌ក្រហមដែលថតបានពេលរថយន្តជាច្រើនកំពុងឈប់ស្តុប គ្រប់គ្នាស្រម័យថាបើសិនជាក្មេងនោះធ្លាក់ពីលើដំបូលពីដែលឡានចាប់ហ្វ្រាំងនោះតើនឹងទៅជាយ៉ាងណា? បើគ្រោះថ្នាក់តើអ្នកណាជាអ្នកឈឺចាប់ តើអ្នកណាជាអ្នកសោកស្តាយ ឬព្រាត់ប្រាស់ដែលមានវិប្បដិសារីមួយជីវិតនោះ។

មានមតិខ្លះបាននិយាយថានេះប្រហែលជាត្រូវបានធ្វើឡើងដោយមានគោលបំណងដើម្បីទទួលបានការចាប់អារម្មណ៍ពីសាធារណជន។ អ្នកប្រើប្រាស់ម្នាក់មានការខឹងសម្បារខ្លាំងណាស់ដែលគាត់ចង់បង្រៀនមេរៀនល្អដល់អ្នកបើកបរ ហ់ើយគាត់ក៏បានលើកឡើងផងដែរថាប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍ភាគីម្ខាងទៀតប្រាកដជានឹងមានកំហុសចំពោះការធ្វើបាបក្មេងនេះ។

បន្ទាប់ពីរូបភាពទាំងនោះបានរីករាលដាលបណ្តាញសង្គមហ្វេសបុក និងTwitter ប៉ូលីសបានទូរស័ព្ទទៅឪពុកម្តាយរបស់ក្មេងប្រុសនោះ ចំណែកម្តាយវិញឆ្លើយថា គឺជីតារបស់គាត់ជាអ្នកឌុបគាត់ចេញពីសាលារៀន ដោយម្តាយបន្តប្រាប់ប៉ូលីសថាដោយសារកូនរបស់គាត់ចូលចិត្តអង្គុយយកខ្យល់ពីក្រៅឡាន ហើយជីតាក៏បានឆ្លើយបំំភ្លឺផងដែរថាមិនមានបញ្ហាអ្វីទេ គ្រាន់តែគាត់អង្គុយលើដំបូលមើលទេសភាពនេាះ ហើយណាមួយគាត់មិនបានបើកលឿនដែរ។ ក្រោយពីសួរនាំពីមន្រ្តីប៉ូលីស ម្តាយបានសន្យាថានឹងមិនអោយមានរឿងបែបនេះកើតឡើងទៀតដែរ៕ តើអ្នកយល់យ៉ាងណាចំពោះរឿងនេះ?

ប្រភព៖ Thai resident

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here