កូនប្រុសច្បងតារាសម្តែងលោក សាវិន ហ្វីលីព សាងព្រះភ្នួសថ្ងៃនេះ ដោយមានការ​ចូលរួមកោរសក់ដោយផ្ទាល់ដៃពីគុណម្ចាស់ គូ សុភាព

0
142

កូនប្រុសច្បងតារាសម្តែងលោក សាវិន ហ្វីលីព សាងព្រះភ្នួសថ្ងៃនេះ ដោយមានការ​ចូលរួមកោរសក់ដោយផ្ទាល់ដៃពីគុណម្ចាស់ គូ សុភាព

ភ្នំពេញ៖ បងប្អូប្រិយមិត្តប្រាកដជាបានស្គាល់តារាសម្តែងប្រុសលោក សាវិន ហ្វីលីព ដែលមានប្រជាប្រិយភាពខ្លាំងទាំងអាជីពសិល្បៈ និងអាជីពការងារលក់អចលនទ្រព្យសព្វថ្ងៃនេះ ហើយមានការគាំទ្រជាច្រើនផងដែរចំពោះទស្សនិកជនគ្រប់មជ្ឍដ្ឋានកន្លងមក។

ថ្ងៃនេះជាថ្ងៃដែលលោក និងក្រុមគ្រួសារសប្បាយចិត្តខ្លាំងដោយសារកូនប្រុសច្បងរបស់លោក បានសម្រេចចិត្តសាងព្រះភ្នួស។ នេះបើតាមការបញ្ជាក់របស់លោកកាលពីសប្តាហ៍មុនថាកូនប្រុសច្បងអាយុ១៧ឆ្នាំរបស់លោកនឹងសម្រេចចិត្តទៅសាងព្រះភ្នួសនៅថ្ងៃទី ១៥ កញ្ញា ២០១៩ នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង រាជធានីភ្នំពេញ។

លោក សាវិន ហ្វីលីពបានបញ្ជាក់ទៀតថា កូនប្រុសរបស់លោក មានបំណងសាងព្រះភ្នួសនេះយូរមកហើយ ដែលជាក្តីប្រាថ្នារបស់គាត់ និងសងគុណម្តាយឪពុកគាត់តាមធម៌ និងមាគា៌ព្រះពុទ្ធ។ លោកក៏បានបញ្ជាក់ប្រាប់អោយដឹងទៀតថា កូនប្រុសរបស់លោក មកសំរាកនៅវត្ត គល់ទទឺងដេីម្បីធ្វេីពិធីបំបួសនាគ ហើយគុណម្ចាស់ គូ សុភាព នឹងចូលរួមកោរសក់កូនប្រុសខ្ញុំដោយផ្ទាល់ដៃ៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here