អបអរសាទរលោក ឆាយ វីរៈយុទ្ធស្វាគមន៍កូនស្រីដំបូងដែលមានឈ្មោះថា…

0
509

អបអរសាទរលោក ឆាយ វីរៈយុទ្ធស្វាគមន៍កូនស្រីដំបូងដែលមានឈ្មោះថា…

ភ្នំពេញ៖ ប្រិយមិត្តបានជ្រាបហើយថា តារាចម្រៀងប្រុស សម្លេងធ្ងន់ លោក ឆាយ វីរៈយុទ្ធ បានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយា ដ៏ស្រស់ប្រិមប្រិយ បានរយៈពេល២ឆ្នាំរួចមក ទីបំផុត លោកបានក្លាយជាឪពុករបស់គេហើយ ក្រោយពីភរិយារបស់លោកទើបសំរាលបានកូនស្រី​ដំបូងដ៏គួរឲ្យស្រលាញ់ កាលពីព្រឹកមិញនេះ ។​

តារាចម្រៀង ឆាយ វីរៈ​យុទ្ធ និង ភរិយា​អ្នកនាង សែ ចាន់​ឌី បានសម្តែង​រំភើប​បំផុត​ ​ស្វាគមន៍​កូនស្រី​ដំបូង​របស់​ពួកគេ ដោយលោកបានបង្ហោះតាមរយៈទំព័រហ្វេសបុកផ្លូវការរបស់លោកយ៉ាងដូច្នេះថា៖ កូនស្រីឈ្មោះ វីរៈយុទ្ធ អភិជាតាទេវី ហៅ អាតារ៉ា ( Atara ) កើតថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣
ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨.២៧ នាទីព្រឹក ទំងន់ ៣ គីឡូក្រាម ខ្ញុំបាទ ឆាយ វីរៈយុទ្ធ Chhay Virakyuth និង ភរិយា សែ ចាន់ឌី Se Chandy សូមអរគុណប្រិយមិត្តពុកម៉ែបងប្អូន លោកតា លោកយាយ អ៊ុំពូ មីង បងប្រុស បងស្រី មិត្តយុវវ័យទាំងអស់ ដែលបានជូនពរដល់គ្រួសាររបស់ខ្ញុំ ហើយឥឡូវនេះអូន អាតារ៉ា (Atara) នឹងម៉ាក់ៗសុខសប្បាយល្អទាំងអស់គ្នា សូមអរគុណ❤️🥰😍😘👼🙏🙏🙏 ។

យ៉ាងណាមិញ ក្រោយពីបានបង្ហោះដំណឹងល្អបែបនេះ អ្នកគាំទ្រជាច្រើន បានចូលរួមត្រេកអរ និងជូនពរលោក ភរិយា និងកូនឱ្យ​ទទួលបាន​សុខ​ភាពល្អ​ផងដែរ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here