សូមចូលរួមរំលែកទុក្ខផង! ម្តាយ សុខ លីន តារា Tik Tok ទទួលមរណភាពហើយ!

0
3242

សូមចូលរួមរំលែកទុក្ខផង! ម្តាយ សុខ លីន តារា Tik Tok ទទួលមរណភាពហើយ!

ភ្នំពេញ៖ អ្នកដែលចូលចិត្តនិយមលេងកម្មវិធី Tiktok ច្បាស់ជាស្គាល់ពីកញ្ញា សុខ លីន ច្បាស់ហើយ នាងពិតជាមានប្រជាប្រិយភាពខ្លាំងនៅក្នុងកម្មវិធីនេះដោយសារតែនាងមានទេពកោសល្យខ្ពស់ក្នុងសំដែងជាមួយនឹងកាយវិការ និងធ្វើត្រាប់សំលេងជាតួអង្គនីមួយៗ ហើយនាងក៏ធ្លាប់ត្រូវបានកម្មវិធីទូរទស្សន៍ផ្សេងៗហៅនាងទៅសំភាសន៍ផ្ទាល់ផងដែរ។

ពេលនេះមានការភ្ញាក់ផ្អើល និងសោកស្តាយដោយសារម្តាយកញ្ញា សុខ លីន បានលាចាកលោកនេះទៅហើយ ពីព្រោះម្តាយនាងមានជំងឺមួយដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរពេក គឺនៅជាប់ជាមួយនឹងខ្យល់អុកស៊ីសែនជានិច្ច រហូតនាងគ្មានលទ្ធភាពក្នុងការព្យាបាលជំងឺម្តាយ។

សូមបញ្ជាក់ថា ម្តាយរបស់កញ្ញា សុខ លីន តារាTikTok គាត់មានមុខរបរជាអ្នកលក់ដូនិងគប់ប៉េងបោង នៅតាមកម្មវិធីបុណ្យនានា ហើយគាត់ចាប់ផ្តើមឈឺរយៈពេលជិត៣ឆ្នាំហើយ និងបានទទួលមរណៈភាពកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ដំណឹងដ៏ក្រៀមក្រំនេះបានកើតឡើងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នេះ ហើយដំណឹងដ៍សោកសៅមួយត្រូវបានចែករំលែក តាមរយៈការជូនដំណឹងរបស់លោក អ៊ឹម ជីវ៉ា ម្តាយរបស់ កញ្ញា សុខ លីន តារាTikTokដ៍ល្បី ទទួលមរណៈភាពហើយកាលពីព្រឹកមិញនេះ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here