បង្គន់មាសតម្លៃជាង០៥លានដុល្លាត្រូវបានចោរលួចទៅបាត់ស្រមោល ក្នុងអំឡុងតាំងពិព័រណ៍ជាសាធារណៈ

0
294

បង្គន់មាសតម្លៃជាង០៥លានដុល្លាត្រូវបានចោរលួចទៅបាត់ស្រមោល ក្នុងអំឡុងតាំងពិព័រណ៍ជាសាធារណៈ

បរទេស៖ បង្គន់​មាស​មួយ​តម្លៃជាង ៥លាន​ដុល្លារ ត្រូវបាន​ចោរលួច​ចេញពី​វិមាន Blenheim ក្នុង​ប្រទេសអង់គ្លេស កាលពី​ថ្ងៃទី១៤ ខែកញ្ញា​កន្លងទៅ។ ការ​បាត់​បង្គន់​មាស បន្ទាប់ពី​វិមាន​នេះ ត្រូវបាន​បើកការ​តាំងពិព័រណ៍​ជា​សាធារណៈ​ចាប់ពីថ្ងៃទី១២កញ្ញា ដល់ ២៧តុលា ២០១៩។

អ្នក​គ្រប់គ្រប់​ប្រចាំ​វិមាន​នេះ បាន​បន្ទោស​ទៅលើ​បញ្ហាសន្តិសុខ​ដែល​ធ្វើឱ្យមាន​រឿង​នេះ​កើតឡើង។ «យើងនឹងពិនិត្យ​ពីប្រព័ន្ធ​ (សន្តិសុខ) របស់​យើង​មួយចំនួន​ឡើង​វិញ។ វាតែងតែ​មាន​ហានិភ័យ​នៅពេល​អ្នក​បើកបង្ហាញ​នូវ​វត្ថុសិល្បៈ​ដ៏មាន​តម្លៃ ទៅកាន់​សាធារណជន»។

ពាក់ព័ន្ធ​នឹង​ចោរកម្មនេះ បុរស​អាយុ ៦៦ឆ្នាំម្នាក់ ត្រូវបាន​ចាប់ខ្លួន ហើយ​វិមាន​ត្រូវបាន​បិទ​នៅថ្ងៃ​កើតហេតុ។ តែពេលនេះ វិមាន Blenheim ត្រូវបានបើក​ឡើងវិញ​ហើយ។

ប៉ូលិស​បានជឿជាក់​ថា ក្រុម​ចោរបាន​ប្រើ​រថយន្ត​យ៉ាងហោចណាស់​ចំនួន២គ្រឿង ក្នុង​អំឡុងប្រព្រឹត្តបទល្មើស​ចូលលួចបង្គន់មាស ដែល​ត្រូវបាន​ដាក់តាំងពិព័រណ៍នេះ។ បង្គន់ដ៏​មានតម្លៃនេះ មិនទាន់ត្រូវបានរកឃើញ​វិញនៅ​ឡើយទេ ហើយ​ការ​ស៊ើបអង្កេត​កំពុងធ្វើឡើង៕ ប្រភព៖ kleykley

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here