ចង់ស្រលាញ់គ្នាបានយូរត្រូវធ្វើតាមវិធីទាំង ០៧យ៉ាងនេះ

0
158

ចង់ស្រលាញ់គ្នាបានយូរត្រូវធ្វើតាមវិធីទាំង ០៧យ៉ាងនេះ

នៅពេលដែលមានស្នេហាអ្វីដែលយើងកំពុងតែមាននោះត្រូវបានចងភ្ជាប់អោយណែននូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅមិនអាចរលាយបាន ប៉ុន្តែយើងជាភាគីគូស្នេហ៍ត្រូវគិតអោយមែនទែនថាតើសេចក្តីស្រលាញ់របស់យើងនៅឋិតថេរដល់ពេលណា។ តើអ្វីជាការពន្យាពេលនៃការរៀបការរបស់យើង តើយើងអាចចាំពាក្យថារៀបការនេះនៅយូរប៉ុណ្ណាទៀត? យើងមានដំណោះស្រាយ ៧ យ៉ាងសម្រាប់រឿងនេះ៖

  1. បើកចិត្តឱ្យសួរសំណួររវាងគ្នានិងគ្នា
    ព្រោះការពន្យាពេលច្រើនតែកើតចេញពីបញ្ហាដែលមិនទាន់បានដោះស្រាយដែលកកកុញអស់រយៈពេលជាយូរមកហើយ ត្រូវព្យាយាមបើកចិត្តឱ្យទូលាយដោយចាប់ផ្តើមសួរសំណួរទៅគ្នាទៅវិញទៅមកនូវអ្វីដែលយើងមិនចូលចិត្តនឹងគ្នា ឬផ្នែកខាងបុរសដែលអ្នកចង់ឱ្យស្ត្រីផ្លាស់ប្តូរប្រសិនបើអ្នកដឹងថានាងធ្វើខុសពីអ្វីមួយដែលយើងចង់បាន។
  2.  ទទួលយកការពិតនិងរស់នៅជាមួយវា៖ ការពន្យាពេលបានកើតឡើងគឺអាស្រ័យលើភាគីទាំងពីរត្រូវទទួលយកការពិត ហើយអាចរស់នៅជាមួយស្ថានភាពដ៏លំ​បាកជាមួយគ្នា មិនរុញរាចំពោះបញ្ហាទាំងនោះ។
  3. . ស្តារអនុស្សាវរីយ៍ចាស់ៗ៖ ព្យាយាមអញ្ជើញគូស្នេហ៍របស់អ្នកទៅកន្លែងដែលធ្លាប់នៅជាមួយគ្នា។ ហើយព្យាយាមនិយាយរឿងដដែលៗក្នុងពេលកំពុងរលឹកអនុស្សាវរីយ៍ល្អៗ វានឹងជួយឱ្យស្នាមញញឹមវិលត្រឡប់មកវិញយ៉ាងពិតប្រាកដ។
  4.  សួរថាតើអ្នកត្រូវរង់ចាំរយៈពេលប៉ុន្មាន៖ មនុស្សតែងតែរងចាំថ្ងៃដែលនាងសង្ឃឹមថានឹងបានដូចក្តីប្រាថ្នា ហើយត្រូវសួរនាងថា តើត្រៀមចិត្តហើយរឺនៅចំពោះថ្ងៃរៀបការ។ វាជារឿងមួយដែលយើងត្រូវកំណត់វេលាអោយច្បាស់លាស់នឹងគ្នាដើម្បីកុំមានទំនាស់អាក់អន់ចិត្តនឹងគ្នាដោយមិនដឹងមូលហេតុ។
  5.  ព្យាយាមឃ្លាតឆ្ងាយពីគ្នាបន្តិច៖ នៅពេលដែលយើងជួបគ្នាញឹកពេក វាមិនមែនជាការងាយនោះទេ ហើយវាជាការលំបាកបំផុតរវាងទំនាក់ទំនងគ្រួសារ និងគ្រួសារ។ ភាគីសងខាងគួរទុកពេលអោយគ្នាទៅវិញទៅមកសំរាប់សេរីភាពផ្ទាល់ខ្លួន។ វិធីនេះវា ពិបាកបន្តិចហើយ ប៉ុន្តែគួរព្យាយាមរក្សាចម្ងាយរវាងគ្នាទៅវិញទៅមកដោយសារតែចន្លោះទំនេររវាងគេ និងយើងដើម្បីអោយឳកាសពិភាក្សាជាមួយនឹងមិត្តភក្តិ ឬក្រុមគ្រួសារជាមុនសិន។
  6.  ព្យាយាមស្វែងរកសុភមង្គលពេលដែលបាត់គ្នា៖ ពាក្យចាស់ពោលថា នៅជិតគ្នាខំាំគ្នាដូចឆ្កែ ពេលបែកគ្នានឹក។ នេះជាពាក្យពិតដែលយើងតែងតែប្រទះដោយខ្លួនឯងផ្ទាល់។ គូស្នេហ៍ជួបគ្នាយូរៗម្តងវាពិតជាមានសុភមង្គលខ្លាំងណាស់ ជាពិសេសនៅពេលណាត់ជួបគ្នាញុំបាយ ឬមើលកុនម្តងៗ។
  7.  ដកមន្ទិលសង្ស័យចេញ៖ នេះជាវិធីល្អដែលគូស្នេហ៍ទាំងអស់គួរធ្វើ ហើយវាមានប្រសិទ្ធិភាពខ្ពស់ក្នុងការចចារជាគ្នាពេលមានបញ្ហាម្តងៗ។ ការដកសង្ស័យគឺមិនមែនដកសេចក្តីទុកចិត្តពីគ្នានោះទេ គឺមិនមានការសង្ស័យច្រើននឹងគ្នា ទោះក្នុងកាលទេសយ៉ាងណាក៏ដោយ ការសង្ស័យនេះហើយជាមេនៃបញ្ហា​ ហើយជាឧបសគ្គធំបំផុតចំពោះគូស្នេហ៍របស់មនុស្សទាំងឡាយ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here