ខ្លាំងមែន! ជនជាតិចិនមួយក្រុមប្រមាណ10នាក់នាំគ្នាទៅវាយគំរាមយកប្រាក់ពីកន្លែងទទួលភ្ញៀវខារ៉ាអូខេមួយកន្លែង

0
221

ខ្លាំងមែន! ជនជាតិចិនមួយក្រុមប្រមាណ10នាក់នាំគ្នាទៅវាយគំរាមយកប្រាក់ពីកន្លែងទទួលភ្ញៀវខារ៉ាអូខេមួយកន្លែង

ខេត្តព្រះសីហនុ-កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួនជនជាតិចិនចំនួន៦ នាក់ ក្រោយពីក្រុមជនសង្សយ័មួយក្រុមមានគ្នាប្រមាណជិត១០នាក់ ចូលទៅវាយគំរាមយកប្រាក់ នៅកន្លែងទទួលភ្ញៀវ ក្នុងខារ៉ាអូខេយីហោ បុកឃីងហូមផាលីស (ជាប់របងមន្ទីរសុខាភិបាលខេត្ត) ស្ថិតភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុអោយPNNដឹងថា បទល្មើសនេះ កើតឡើងកាលពីថ្ងៃត្រង់ថ្ងៃទី១៦

កញ្ញា២០១៩ ក្នុងនោះក្រុមជនសង្សុយ័បានគំរាមប្រមូលយកលុយពីបុគ្គលិកផ្នែកគិតលុយបានចំនួន២.០០០$(ពីរពាន់ដុល្លារ) រួចក៍រត់គេចខ្លួន។ លោកឧត្តមសេនីយ៍មេបញ្ជាការ បន្តថាជនជាតិ ចិនមួយក្រុមនេះ បានចូលទៅកន្លែងទទួលភ្ញៀវ ក្នុងខារ៉ាអូខេខាងលើ ហើយបានវាយទៅលើជនជាតិចិនឈ្មោះ LONG HUAYOU ភេទប្រុសឆ្នាំកំណើត០២.០៦.១៩៩០មុខរបបុគ្គលិក ផ្នែកចិតផ្លែឈើ ហើយបានប្រមូលលុយពីបុគ្គលិកផ្នែកគិតលុយចំនួន២.០០០$(ពីរពាន់ដុល្លា)រួចគេចខ្លួនបាត់ តាមរថយន្តម៉ាកឡិចស៊ី ស៥៧០ពណ៌ខ្មៅ មិនចាំស្លាកលេខ។

ក្រោយមក ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមជនជាតិចិនខាងលើ នេះបានចំនួន៦នាក់។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រាវជ្រាវសាវតា អត្តសញ្ញាណ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

Huy Bunleng

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here