០៥ ចំនុចសម្រាប់នារីពេលដែលហាត់ប្រាណដើម្បីសម្រកទំងន់

0
48

០៥ ចំនុចសម្រាប់នារីពេលដែលហាត់ប្រាណដើម្បីសម្រកទំងន់

និយាយអំពីសាច់ដុំស្ត្រី​យើងអាចគិតថាជារឿងដែលមិនអាចទៅរួច និងអស់សំណើច។ ប៉ុន្តែត្រូវដឹងថាស្ត្រីដែលមានសាច់ដុំគឺមានកម្លាំងថាមពលច្រើនជាងស្ត្រីដែលមិនមានសាច់ដុំអាចជាការទាក់ទាញខ្លាំងនៅពេលដែលស្លៀកពាក់ខោអាវយឺត។ តើអ្វីទៅដែលអាចធ្វើអោយស្រី្តមានរាងស្អាត និងមានលំនឹងសុខភាព? ចូរអាន០៥ចំនុចខាងក្រោមនេះ៖

១-បរិភោគអាហារតិច

រឿងមួយដែលមនុស្សស្រីមានទំនោរយល់ច្រលំនោះគឺថាពួកគេញ៉ាំដើម្បីអោយស្គម ឬស្រកទំងន់ ប៉ុន្តែតាមពិតប្រសិនបើអ្នកញ៉ាំតិចជាងបរិមាណដែលរាងកាយរបស់អ្នកត្រូវការរាល់ថ្ងៃវាអាចមើលទៅស្គមក្នុងរយៈពេលខ្លី ប៉ុន្តែកំលាំងរាងកាយអ្នកខ្សោយ នោះដោយសារតែរាងកាយប្រើប្រូតេអ៊ីនឬសាច់ដុំប្រើជាថាមពលជំនួសអាហារដែលអ្នកមិនបរិភោគ។ ក្នុងរយៈពេលវែងវាបណ្តាលឱ្យថាមពលនៃការរំលាយអាហារនៅក្នុងរាងកាយចុះខ្សោយ។ការតមអាហាររយៈពេលយូរ វាមិនធ្វើអោយស្រកទម្ងន់យូរទេ នៅពេលត្រឡប់មកទទួលទានអាហារវិញនោះវាបណ្តាលឱ្យអ្នកឡើងទម្ងន់ម្តងទៀតទ្វេដង។

២-ញ៉ាំប្រូតេអ៊ីនតិចពេក

នេះគឺជាការយល់ច្រឡំមួយទៀតរបស់ស្ត្រី ដោយសារតែសង្ឃឹមថានឹងបង្កើតសាច់ដុំ និងកម្លាំងបានច្រើនខណៈដែលខ្លួនមិនបានទទួលទានប្រូតេអ៊ីនបានគ្រប់គ្រាន់ ព្រោះរាងកាយត្រូវការរាល់ថ្ងៃ ចំពោះមនុស្សដែលចូលចិត្តហាត់ប្រាណ។ ជាធម្មតារាងកាយត្រូវការទំងន់រាងកាយ ១-១.៥ ដង។ ប្រសិនបើអ្នកញ៉ាំប្រូតេអ៊ីនតិចជាងតម្រូវការរបស់រាងកាយអ្នកអ្នកអាចបាត់បង់ថាមពលសាច់ដុំ និងខ្សោយកំលាំង។

៣-ហាត់ប្រាណលើសកំរិត

ការចំណោយពេលហាត់ប្រាណរួមបញ្ចូលទាំងការរត់, ជិះកង់, រាំតាមចង្វាក់ និងហែលទឹក អាចធ្វើស្ត្រីជាច្រើនស្រកទំងន់ពិតមែន ប៉ុន្តែវាអាចជាការធ្វើការលើសកំរិតនៃកំលាំងរាងកាយ ដោយសារតែការហាត់ប្រាណច្រើនពេកក្នុងពេលតែមួយធ្វើអោយរាងកាយទាញសាច់ដុំទៅជាថាមពលជំនួសឱ្យការទាញខ្លាញ់ដូចដែលអ្នកយល់ច្រលំបែបនេះ។

៤-សម្រាកតិច

ប្រសិនបើអ្នកណាម្នាក់គេងច្រើន អ្នកគិតថាជាឥរិយាបថ និងទម្លាប់អាក្រក់ ប៉ុន្តែត្រូវដឹងថាការគេងមិនគ្រប់គ្រាន់កម្រិតអរម៉ូននឹងកើនឡើងហើយបណ្តាលឱ្យរាងកាយបំលែងកាបូអ៊ីដ្រាតទៅជាខ្លាញ់លើសពីនេះទៀតការខ្វះដំណេកនឹងបណ្តាលឱ្យអស់កម្លាំង និងមិនអាចហាត់ប្រាណបាននៅថ្ងៃបន្ទាប់ៗ។ នៅពេលដែលមិនហាត់ប្រាណនឹងធ្វើឱ្យសាច់ដុំធ្លាក់ចុះ និងរាងកាយទ្រុឌទ្រោមខ្លាំង។

៥- សម្មាធីក្នុងការហាត់ប្រាណ

សាច់ដុំគឺជារឿងសំខាន់ដែលរាងកាយអាចដុតថាមពលបានច្រើន។ វាក៏ជាក្តីសុបិន្តរបស់ស្ត្រីជាច្រើនដែលចង់បានរាងស្អាតដូចម៉ូដែល ។ ការហាត់ប្រាណបែបសម្មាធិវាមិនអាចធ្វើអោយសាច់ដុំ និងជាតិខ្លាញ់ស្រកបានទេដូចនេះវិន័យក្នុងការហាត់ប្រាណយកសុខភាពគឺត្រូវអនុវត្តអោយបានត្រឹមត្រូវដើម្បីគ្រប់គ្រងជាតិស្ករ ដោយបរិភោគប្រូតេអ៊ីនគ្រប់គ្រាន់ ជំនួសក្តីសុបិន្តតាមរយះហាត់ប្រាណបែបសម្មាធិ(Yoga)៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here