ជៀសបានជៀសទៅ! អ្នកជំនាញប្រាប់ថា បរិភោគគុយទាវ ឬមីជាប្រចាំប្រឈមមុខនឹងជំងឺទាំងនេះ

0
103

ជៀសបានជៀសទៅ! អ្នកជំនាញប្រាប់ថា បរិភោគគុយទាវ ឬមីជាប្រចាំប្រឈមមុខនឹងជំងឺទាំងនេះ

ការទទួលទានគុយទាវ ឬមីរសជាតិបង្គាក្រៀមដែលមានផ្ទុកជាតិខ្លាញ់ច្រើនអាចបង្កជាបញ្ហាច្រើនមុខ។តាមការស្រាវជ្រាវផ្នែកម្ហូបអាហារនៅតំបន់អាស៊ីត្រូវបានគេរកឃើញថា ចំពោះអ្នកដែលចូលចិត្តញ៉ាំគុយទាវ មីជាទៀងទាត់ក្នុងរយៈពេលយូរពួកគេងាយនឹងទទួលរងជំងឺលើសឈាម ជំងឺក្រិនសរសៃឈាម និងស្បូនជាងមនុស្សធម្មតា។

ទន្ឬឹមនឹងនេះសម្រាប់មនុស្សចាស់ ឬអ្នកដែលមានប្រវត្តិ​ត្បាតសរសៃឈាមនោះត្រូវការយកចិត្តទុកដាក់ខ្ពស់ចំពោះរឿងនេះ ព្រោះវាអាចមានគ្រោះថ្នាក់ខ្លាំងដល់តម្រងនោម។

គួរដឹងថាគ្រឿងផ្សំគ្រោះថ្នាក់មួយទៀតនៅក្នុងមីបង្គា គឺអំបិល។ នេះត្រូវបានគេចាត់ទុកថាជា “សត្រូវ” នៃតំរងនោម។ បរិមាណអំបិលក្នុងគុយទាវបង្គាគឺខ្ពស់ណាស់ដូច្នេះវាប៉ះពាល់ដល់សុខភាពមនុស្សជាច្រើនក៏ដូចជាសកម្មភាពតំរងនោមរបស់យើង។ ដូច្នេះអ្នកដែលហូបមី គុយទាវ ជាប្រចាំងាយនឹងមានគ្រួសក្នុងតំរងនោមណាស់។ ការបរិភោគមីកញ្ចប់បណ្តាលឱ្យអ្នកកើនបរិមាណកាបូអ៊ីដ្រាត និងខ្លាញ់ច្រើនក្នុងសរសៃឈាម។ សារធាតុទាំងនេះពិតជាមិនល្អសម្រាប់រាងកាយ និងទំងន់របស់អ្នកទេ។ សារធាតុទាំងនេះបង្កើនមាតិកាខ្លាញ់កាឡូរីធ្វើឱ្យអ្នកប្រឈមនឹងហានិភ័យនៃការធាត់រួមជាមួយជំងឺដែលទាក់ទងដូចជាជំងឺសរសៃឈាមវ៉ែន ទឹកនោមផ្អែមឬកូលេស្តេរ៉ុលឡើងខ្ពស់ជាដើម។

អ្នកជំនាញផ្នែកសុខភាពអាហារបានក្រើនរំលឹកទៀតថាការទទួលទានសារធាតុទាំងនេះច្រើនពេកនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ដំណើរការប្រព័ន្ធ endocrine ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ប្រាកដណាស់ការបរិភោគមី ឬគុយទាវច្រើនពេកនឹងធ្វើអោយអ្នកមានជំងឺផ្សេងៗក្នុងរយៈពេលដ៏ខ្លីដែលអ្នកនឹកស្មានមិនដល់។

ក្រុមអ្នកជំនាញបានណែនាំថាមនុស្សគ្រប់រូបគួរបរិភោគគុយទាវបង្គា 1-2 ដង / សប្តាហ៍។ នេះមិនត្រឹមតែធានានូវសារធាតុចិញ្ចឹមប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានសុវត្ថិភាពសម្រាប់សុខភាពទៀតផង។ លើសពីនេះទៀតគួរស្ងោរគុយទាវ ឬមីបង្គាជាមួយទឹកជាឆ្អិនជាមុនសិនបន្ទាប់មកយកទៅចំអិនម្តងទៀតដើម្បីកំចាត់សមាសធាតុបង្កគ្រោះថ្នាក់នៅក្នុងសាច់មី ឬគុយទាវ។ ដើម្បីធានាបាននូវជីវជាតិសូមបរិភោគគុយទាវជាមួយបន្លែបៃតងនិងបន្លែដែលមានជាតិ Fiber ជាដើម៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here