នាងប្រាប់ពីវិធីសម្រកទំងន់ត្រឹមតែ៩០ថ្ងៃ ទំងន់ពី៨៩គីឡូមកត្រឹម ៦៤គីឡូ

0
91

នាងប្រាប់ពីវិធីសម្រកទំងន់ត្រឹមតែ៩០ថ្ងៃ ទំងន់ពី៨៩គីឡូមកត្រឹម ៦៤គីឡូ

វាមិនពិបាកទេ ប៉ុន្តែវាក៏មិនងាយស្រួលដែរចំពោះមនុស្សម្នាក់ដែលចូលចិត្តញ៉ាំច្រើន និងរវល់ច្រើនដែលកត្តាទាំងនេះហើយបណ្តាលឱ្យមានផលប៉ះពាល់ដល់ទំងន់កើនឡើងលឿននឹកស្មានមិនដល់។ រឿងដែលសំខាន់គឺញុំមិនឈប់ចិត្តចង់តម តែមាត់វាចេះតែឃ្លាន ចង់ញុំនេះញុំនោះមិនចេះចប់។

ជាក់ស្តែងកញ្ញា អុីហ្វា ជានិស្សិតឆ្នាំទី១ដែលមានមាឌធាត់ខ្លាំងបានប្រាប់ពីវិធីសម្រកទំងន់អោយបានឆាប់ស្រករហ័ស។ នាងមានទំងន់រហូតដល់ ៨៩ គីឡូក្រាមរហូតដល់ម្តាយលែងចង់អោបនាងពីព្រោះតែនាងធាត់ជ្រុលពិបាកអោប ពោលគឺអោបមិនជុំ។ ការឡើងទំងន់ និងទំហំខ្លួនគួរអោយភ្ញាក់ផ្អើលនេះនាងមានអារម្មណ៍ថាពិបាកក្នុងខ្លួន និងដើរទៅណាមកណាតែងតែខ្មាស់គេ ឃើញរាងគេស្អាតៗ និងរាងស្វែលស្លីម។ ដោយសារនាងមានអាយុតែ២៣ឆ្នាំ ប៉ុន្តែទំងន់នាងមានរហូតដល់៨៩គីឡូ ធ្វើអោយបេះដូងនាងដើរមិនស្រួល។

ក្នុងកិច្ចសំភាសន៍ជាមួយទស្សនាវដ្តីសុខភាពនារី នាងបានអោយរៀបរាប់ និងប្រាប់ពីមូលហេតុដែលធ្វើអោយនាងមានការស្រកទំងន់ជាង២០គីឡូត្រឹមតែ៩០ថ្ងៃប៉ុណ្ណោះ។ វីធីខាងក្រោមនេះហើយដែលនាងទទួលជោគជ័យក្នុងការសម្រកទំងន់៖

ការបរិភោគអាហារទៀងពេល និងមានចំនួនកំណត់ ធ្វើលំហាត់ប្រាណ ៥ ថ្ងៃក្នុងមួយសប្តាហ៍ ធ្វើលំហាត់សម្រករាងកាយ និងរួមធ្វើលំហាត់ cardio ជាមួយគ្នា។ លំហាត់ចង្វាក់បេះដូងយ៉ាងហោចណាស់ ២ ម៉ោង, ពត់កាយសម្បទាយ៉ាងហោចណាស់ ១ ម៉ោង ធ្វើដូចអ្នកញៀននឹងការញុំចំនីឆ្ងាញ់អញ្ចឹង។ ប្រសិនបើអ្នកលើសទម្ងន់នៅដើមដំបូងវានឹងមានបញ្ហាជង្គង់ ពោលគឺឈឺតាមសន្លាក់ជង្គង់ និងទ្រោមខ្លួន។

ទន្ទឹមនឹងនេះនាងបានបង្ហាញទៀតថា គួរបរិភោគអាហារដែលមានប្រូតេអុីន កាត់បន្ថយហូបអាហារចៀន ឆាដែលប្រើប្រេងច្រើន កាត់បន្ថយហូបបង្អែមដែលមានជាតិស្ករច្រើនជាដើម។ នាងបានបន្ថែមទៀតថាកត្តាទាំងនេះធ្វើបានមិនបានគឺអាស្រ័យលើរូបអ្នកថា អាចអត់ធ្មត់បានក្នុងលំហាត់ប្រាណបែបនេះអត់?

សូមព្យាយាមដោយការអត់ធ្មត់បំផុត៕សូមមើលរូបខាងក្រោម

 

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here