អបអរសាទរ! លោក សាន ផានិត រីករាយទទួលបានសមាជិកថ្មីនៅមុននេះបន្តិច

0
69

អបអរសាទរ! លោក សាន ផានិត រីករាយទទួលបានសមាជិកថ្មីនៅមុននេះបន្តិច

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ តារាចម្រៀងប្រុសសម្លេងស្រទន់ លោកសាន ផានិត ដោយមុននេះបន្តិច ប្រពន្ធរបស់លោកសម្រាលបានកូនប្រុសដែលធ្វើអោយលោកសប្បាយរីករាយជាខ្លាំង។ ចំពោះដំណឹងទទួលបានសមាជិកថ្មីនៅក្នុងគ្រួសារនេះបានធ្វើអោយមាមការចូលរួមអបអរយ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រជាច្រើនរបស់លោក។

តាមរយៈរូបភាពប៉ុន្មានសន្លឹកដែលលោក បានបង្ហោះមុននេះ ឃើញថាមុខមាត់កូនរបស់លោក ទើបនឹងកើតថ្មីៗ ពិតជាស្អាត​គួរឲ្យក្នាញ់ខ្លាំង រីឯឈ្មោះក៏ប្លែកពីរោះ សាន អាទីតូ។ ជាមួយគ្នានេះដែរ ក្នុងនាមជាឪពុកពិតជារំភើប និងសរីករាយយ៉ាងខ្លាំង ដែលការរងចាំអស់ពេលជាយូរខែ ពេលនេះក៏បានឃើញមុខកូនជាទីស្រលាញ់នៅក្នុងថ្ងៃនេះ។

ចំពោះដំណឹងពិសេសនេះ បណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលរួមអបអរដល់លោក និងគ្រួសារ ដែលភរិយាជាទីស្រលាញ់បានសម្រាលកូន ដោយសុវត្ថភាពទាំងម្តាយ និងកូន​ថែមទាំងទទួលបានកូនដ៏គួរឲ្យស្រលាញ់បែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here