ជាមហាសេដ្ឋីក្នុងវិស័យប្រដាល់ម្នាក់ តែមើលជីវិតបែបសាមញ្ញរបស់ផាគីអាវបានធ្វើអោយគ្រួសារ និងអ្នកក្រសប្បាយចិត្ត

0
77

ជាមហាសេដ្ឋីក្នុងវិស័យប្រដាល់ម្នាក់ តែមើលជីវិតបែបសាមញ្ញរបស់ផាគីអាវបានធ្វើអោយគ្រួសារ និងអ្នកក្រសប្បាយចិត្ត

អ្នកប្រដាល់ហ្វីលីពីន“ The Packman” Manny Pacquiao ត្រូវបានគេចាត់ទុកថាកីឡាដែលមានកណ្តាប់ដៃខ្លាំងម្នាក់នៅលើពិភពលោកហើយត្រូវបានគេចាត់ទុកថាជាអ្នកប្រដាល់ពូកែរកប្រាក់បានច្រើនក្នុងអាជីពរបស់លោក។

ដោយសារតែជីវភាពក្រីក្រ កើតចំត្រកូលអ្នកស្រែចំការបានធ្វើអោយគាត់ប្រឹងប្រែងរហូតបានឡើងក្លាយជាមហាសេដ្ឋីនៅក្នុងវិស័យប្រដាល់។ លើសពីនេះទៅទៀត គឺជាចេះច្រៀង និងតែងបទចំរៀងជាច្រើនបទផងដែរក្នុងព្រះវិហារ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានចូលរួមក្នុងកិច្ចការរដ្ឋដែលបច្ចុប្បន្នលោកជាសមាជិកព្រឹទ្ធសភា ។ ប៉ុន្តែរឿងមួយដែលធ្វើឱ្យមនុស្សជាច្រើនកោតសរសើរនោះគឺតែងតែនិយាយថា“ ខ្ញុំមិនដែលភ្លេចថាខ្ញុំមកពីណាទេ ខ្ញុំអរគុណព្រះដែលបានអនុញ្ញាតឱ្យខ្ញុំជួយអ្នកដទៃ” ។

ជាម្ចាស់ជើងឯកពិភពលោក ៨ លើក បានប្រើកណ្តាប់ដៃរបស់យកជ័យជំនះដើម្បីកាត់ចំណែកនេះយកជួយ និងចែករំលែកដល់អ្នកខ្វះខាតនៅឯស្រុកកំណើត រួមទាំងការកសាងផ្ទះចំនួន ១០០០ ខ្នងសម្រាប់ប្រជាជនដែលគ្មានផ្ទះសម្បែងនៅ គីប៊ីវ៉ាវ ប៊ូគូឌុនណុន នៅឯស្រុកកំណើតនៅឆ្នាំ ២០១៥ទៀតផង។

ទោះយ៉ាងណាជាមួយនឹងជីវិតបច្ចុប្បន្នក្នុងវ័យ ៤០ ឆ្នាំរូបនេះមានផ្ទះផ្ទាល់ខ្លួនចំនួន ៧ ដោយមាន ០៥ នៅហ្វីលីពីន និងនៅសហរដ្ឋអាមេរិក ២ គឺផ្ទះ ២ជាន់ មានបន្ទប់គេង៥ បន្ទប់ទឹក៥ ស្ថិតនៅតំបន់រដ្ឋឡូសអង់ចាឡែស ។

ប៉ុន្តែជាមួយនឹងភរិយារបស់គាត់ឈ្មោះជិង គីកន្លងមកជិនគីធ្លាប់បានបើកទ្វារផ្ទះមួយនៅឯ“ ហ្វកហ្វកផាក” ក្នុងទីក្រុងម៉ាធីតាដែលជាតំបន់កំពុងអភិវឌ្ឍន៍ មានការរីកចំរើនខ្លាំងនៅក្នុងរដ្ឋធានីម៉ានីល។ តោះមើលរូបភាពក្នុងផ្ទះរបស់លោក ថាតើលោកមានជីវិតបែបសមញ្ញ ឬហឺហារយ៉ាងណា?

ប្រភពអត្ថបទ៖ ចង់ដឹង

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here