ហ៊ានម្ល៉េះ! ម្ចាស់កំពុងដេក លបៗទៅដោះខ្សែដៃគេ ដោយសារ…

0
103

ហ៊ានម្ល៉េះ! ម្ចាស់កំពុងដេក លបៗទៅដោះខ្សែដៃគេ ដោយសារ…

អធិការនគរបាលខណ្ឌឬស្សីកែវ៖ កាលពីវេលាម៉ោង​០៤:២០នាទី​ ថ្ងៃទី១២​ ខែមីនា​ ឆ្នាំ២០១៩​ នៅចំណុចមុខហ្គារ៉ាសសាំង​ លី​ ហៀង​ ផ្លូវ1927 ក្រុមទី៦​ ភូមិគង្គាផុស​ សង្កាត់​ទួលសង្កែ​ទី២ខណ្ឌឫស្សីកែវ មានជនសង្ស័យ១នាក់បានធ្វើសកម្មភាពលួចខ្សែរដៃ។

ជនសង្ស័យឈ្មោះ​ វ៉ាន់​ សារុំ​ ភេទប្រុស​ អាយុ៤០ឆ្នាំ​ មានមុខរបរ​ រត់ម៉តូឌុប​ ស្នាក់នៅផ្ទះជួល​ សង្កាត់​បឹងទំពុន​ទី២​ ខណ្ឌមានជ័យ​ (គ្មានសារធាតុញៀន)។ ជនរងគ្រោះឈ្មោះងួន មករាភេទប្រុសអាយុ៣២ឆ្នាំមុខរបររត់ម៉ូតូកង់បីស្នាក់នៅផ្ទះជួលផ្លូវ១០៣ភូមិបាក់ទូកសង្កាត់ទួលសង្កែ។

រឿងហេតុ នៅ ថ្ងៃ ខែ ឆ្នាំខាងលើនៅពេល​ ដែលជនរងគ្រោះកំពុងដេកនៅលេីម៉ូតូតុតុ​ ដែលចតនៅមុខហ្គារ៉ាសសាំង​ ដោយឃេីញឱកាសល្អ​ ក៏ចូលទៅដោះខ្សែរដៃ​ ហេីយប្រជាពលរដ្ឋឃេីញក៏ស្រែកឆោឡោរក៏កំលាំងល្បាតយើងជួយអន្តរាគមន៍បានឃាត់ខ្លួនជនសង្ស័យតែម្តង។

សំភារះដកហូត

​ 1/ខ្សែដៃ១ខ្សែលោហធាតុពណ៍លឿងទំងន់៩ជី​

2/ម៉ូតូមួយគ្រឿងម៉ាក​ ហុងដាសេ១២៥​ សេរីឆ្នាំ២០១៩​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1HI-3721។

​បច្ចុប្បន្នកំពុងកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here