ប្លែកៗ! ធ្វើរបងកញ្ចក់ដើម្បីចិញ្ចឹមត្រី(មានវីដេអូ)

0
31

ប្លែកៗ! ធ្វើរបងកញ្ចក់ដើម្បីចិញ្ចឹមត្រី(មានវីដេអូ)

បរទេស​៖ នេះ​អាច​ជា​រឿង​ប្លែក​មួយ​នៅ​ក្នុង​ពិភពលោក ដោយសារ​តែ​ផ្ទះ​មួយ​បាន​ធ្វើ​នៅ​របង​ផ្ទះ​ពី​កញ្ចក់ ដើម្បី​ដាក់ ចិញ្ចឹម​ត្រី​។ ផ្ទះ​ខាងលើ​មាន​ទីតាំង​ស្ថិត​នៅ​ជិត ឆ្នេរសមុទ្រ Aegean Sea ដែល​មាន​ម្ចាស់ផ្ទះ​ជា​អ្នកជំនួញ​ម្នាក់​មានឈ្មោះ​ថា Mehmet​។

នេះ​បើ​តាម​លោក Mehmet បាន​បញ្ជាក់​ថា លោក​មាន​នឹកឃើញ​គំនិត​ធ្វើ​របង​ផ្ទះ​ដែល​ប្លែក​នេះ កាលពី ១០​ឆ្នាំ​មុន​។ ហើយ​ពេល​នេះ​លោក​ក៏​បាន​សម្រេច​ធ្វើ​រឿង​បាន បាន​ហើយ ដោយ​របង​ផ្ទះ​ធ្វើ​ពី​កញ្ចក់​ចិញ្ចឹម​ត្រី​នេះ មាន​ប្រវែង ៥០​ម៉ែត្រ នឹង​មាន​ត្រី​ប្រមាណ ១០០០​ប្រភេទ កំពុង​ហែល​ក្នុង​របង​នោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា របង​ផ្ទះ​កញ្ចក់​ចិញ្ចឹម​ត្រី​នេះ ត្រូវ​បាន បំពាក់​ដោយ​បំពង់​ប្តូរ​ទឹក​ដែល​មាន​ប្រវែង ៤០០​ម៉ែត្រ ជា​ពិសេស​ដើម្បី​ការពារ​របង​នេះ​ម្ចាស់ផ្ទះ​ក៏​បាន​ត​ភ្ជាប់​នៅ កាំ​ម៉េ​រា​សុវត្ថិភាព​ចំនួន ១៧​បន្ថែម​ពីលើ​។ ក្នុង​នោះ​ជា​ប្រចាំខែ លោក​ត្រូវ​ចំណាយ​ថវិកា​ជាង ២​ម៉ឺន​ដុល្លារ ដើម្បី​ធ្វើការ​ការពារ របង​កញ្ចក់​របស់​គាត់​៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here