បំបាត់ក្លិនមាត់ស្អុយដោយឆ្កឹះយកដុំលឿងចេញពីបំពង ក(មានវីដេអូ)

0
177

បំបាត់ក្លិនមាត់ស្អុយដោយឆ្កឹះយកដុំលឿងចេញពីបំពង ក(មានវីដេអូ)

ក្លិន​មាត់អាក្រក់ អាចជា​រឿង​មួយ​គួរអោយ​ខ្មាស់ និង​ពេលខ្លះ នាំឱ្យ​កើត​ជំងឺ​ថប់​បារម្ភ​ទៀតផង។ វា​គ្មាន​អ្វីដែល​គួរឱ្យ​ឆ្ងល់​នោះទេ ក្នុងការ​ប្រើប្រាស់​ផលិតផល ជា​ប្រភេទ​ស្ករ​កៅស៊ូ ទឹក​លាង​មាត់ និង​ផលិតផលផ្សេងៗទៀត ដើម្បី​បំបាត់​បញ្ហា​ក្លិន​មាត់អាក្រក់។ ប៉ុន្តែ ភាគច្រើន ផលិតផល​ទាំងនេះ គ្រាន់​តែមាន​ប្រសិទ្ធភាព បណ្តោះអាសន្ន​ប៉ុណ្ណោះ ព្រោះ​វា​មិន​ទៅ​លុបបំបាត់ អ្វី​ដែលជា​មូលហេតុ​របស់​វា​បានទេ។

អាហារ​ដែល​អ្នកទទួល​ទាន បញ្ហា​សុខភាព និង​ទម្លាប់​រស់នៅ គឺជា​មូលហេតុ​មួយចំនួន នៃ​ក្លិន​មាត់អាក្រក់​តែម្តង។ ករណី​ភាគច្រើន អ្នក​អាច​ពង្រឹង​សុខភាព​មាត់​ធ្មេញ​បាន តាមរយៈ​ការរក្សា​អនាម័យ​មាត់​ធ្មេញ។ បើសិនជា​ការប្រើប្រាស់ វិធីសាស្ត្រ​ថែរក្សា​ដោយ​ខ្លួនឯង បែបធម្មតាៗ មិនអាច​ដោះស្រាយ​បញ្ហា​បានទេ​នោះ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យធ្មេញ ឬ​គ្រូពេទ្យ ដើម្បី​ប្រាកដថា អ្នក​មិនមាន​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​កំ ពុង​នាំឱ្យមាន​ក្លិន​មាត់អាក្រក់​ទេ។ ភាគច្រើន ក្លិន​មាត់អាក្រក់ ចាប់ផ្តើម​នៅក្នុង​មាត់ ហើយក៏​មាន​មូលហេតុ​របស់​វា ច្រើន​ណាស់ដែរ។

ដើម្បីកម្ចាត់ក្លិនមាត់ដែលធុំក្លិនស្អុយ នោះយើងគួរឆែកមើលក្នុងបំពង់ករបស់យើងនៅត្រង់ចំនុចក្រអោមបំពង់អាហារតភ្ជាប់ជាមួយបំពង់ខ្យល់ ថាតើវាមានដុំពណ៌លឿងនៅក្នុងនឹងដែររឺអត់ដែលដុំនេាះគេហៅថា Tonsil stones ជាកំណកអាហារដែលបំពង់ចាប់យក វាជាសារធាតុប្រូតេអុីនអាហារ។ ប្រសិនបើមានលោកអ្នកយកវាចេញដោយរបស់ដែលទន់ៗឆ្កឹះវាចេញ នោះក្លិនស្អុយមាត់របស់អ្នកនឹងលែងមានទៀតហើយ៕

សូមទស្សនាវីដេអូខាងក្រោម៖

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here