តោះ! មកស្គាល់អំពីជីវប្រវត្តិរបស់ឯក ឧត្តម គួច ចំរើន

0
79

តោះ! មកស្គាល់អំពីជីវប្រវត្តិរបស់ឯក ឧត្តម គួច ចំរើន

ភ្នំពេញ​៖ ឯកឧត្តម គួ​ច ចំរើន ដែល​ទើប​ទទួល​បានការ​តែង តាំងពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ អោយ​កាន់​ជា​ចៅ​ហ្វា​ខេត្ត​ព្រះ​សីហ​នុ ជំនួស​អោយ​ឯកឧត្តម យន្ត មីន ដែល​ទើបតែ​សុំ​លាលែង​ពី​តំណែង​។ ហើយ​ខាងក្រោម​នេះ ជា​ប្រ​វត្ត​របស់ ឯ​ឧត្តម គួ​ច ចំរើន​៖

ឯកឧត្តម គួ​ច ចំរើន ( KuochChamroeun) កើត​នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​១៩៧២ សញ្ជាតិ​ខ្មែរ​នៅ​ភូមិ​តា​ព​រ័​លើ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប​។ បច្ចុប្បន្ន​មាន​អាស​យ័​ដ្ឋា​ន​អចិន្ត្រៃយ៍​នៅ​រាជធានី​ភ្នំពេញ​។ ក្រោយ ថ្ងៃ​រំដោះ​ថ្ងៃ​៧​មក​រា​ឆ្នាំ​១៩៧៩ ឯកឧត្តម គួ​ច ចំរើន ដែល ស្ថិត​នៅ​ក្នុង វ​យ័​កុមារ​នៅឡើយ បាន​ចូល​រៀន ថ្នាក់ដំបូង​ក្រោម ផ្ទះ មួយ​នៅ​ក្នុងភូមិ​ត្រាច​ថ្មី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប ចូល ដល់​ថ្នាក់​ទី​២ បាន​ទៅ រៀន​នៅ​សាលា​គំរូ​កំពង់ក្តី បន្ទាប់​មក​បាន​បន្ត ការ សិក្សា​រហូត​ដល់​ចប់​ចំណេះដឹង​ទូទៅ​នៅ​សាលា​១០​មក​រា​សៀម រាប​នៅ​ថ្ងៃ​ទី​១៨​ខែមិថុនា​ឆ្នាំ​១៩៨៩​។ នៅ​ឆ្នាំ​១៩៩០ ឯកឧត្តម​គួ​ច ចំរើន បាន​ចូល​រៀន​នៅ​មហា​វិទ្យា​ល​យ័ បច្ចេកទេស​កង​ទ​ព័ ប្រទេស​វៀតណាម ក្រោយមក​នៅ ថ្ងៃ​២៨ ខែមីនា ឆ្នាំ​១៩៩៣ បាន​សិក្សា​បន្ត​នៅ​មហា​វិទ្យា​ល​យ័​និ​តិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដែល​បញ្ចប់​នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​១៩៩៧ ដោយ​ទទួល​បាន​បរិ​ញ្ញាប​ត្រ័​វិទ្យាសាស្ត្រ សេដ្ឋកិច្ច​។ នៅ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០០៤ បាន​ចូល​សិក្សា​នៅ​សាកល​វិទ្យា​ល​យ័​និ​តិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ទទួល​បាន បរិ​ញ្ញាប​ត្រ័​ជាន់ ខ្ពស់​រដ្ឋបាល​សាធារណៈ​នៅ​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០០៧​។ ឯកឧត្តម គួ​ច ចំរើន អាច​ប្រើប្រាស់​បាន​នូវ ភាសា​អង់គ្លេស និង វៀតណាម​។ ក្រៅពី​ការ​សិក្សា​នៅ​តាម​មហា​វិទ្យា​ល​យ័ និង សាកល វិទ្យា​ល​យ័ ឯកឧត្តម​ក៏​បាន​ទទួល​ការ​បណ្តុះបណ្តាល​និង​វគ្គ​សិក្សា​ខ្លី​ៗ កម្រិត​វិ​ញ្ញាប​នប​ត្រ័ ពី​អង្គការ​JICA​លើ​ការ​គ្រប់គ្រង​រដ្ឋបាល​មូល ដ្ឋា​ន នៅ​ប្រទេស​ជប៉ុន ឆ្នាំ​២០០០ ពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង សំណង់​លើ​ផ្នែក​ច្បាប់​ភូមិបាល​,​ពី​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​និង​សន្តិភាព លើ​ផ្នែក​ហ្វឹកហ្វឺន​ទំនាក់ទំនង​អន្តរជាតិ ,​ពី​វិទ្យាស្ថាន កម្ពុជា​ដើម្បី​សិទ្ធិ​មនុស្ស លើ​ការងារ​រដ្ឋបាល​សម្រាប់​មន្ត្រីខេត្ត​-​ក្រុង ,​ពី UNIVERSITY OF SANFRANCISCO លើ​ច្បាប់បោះឆ្នោត​,​ពី​វិទ្យា ស្ថាន កម្ពុជា​ដើម្បី​សិទ្ធិ​មនុស្ស​លើ​ផ្នែក​អភិបាលកិច្ច​ល្អ​និង​ទទួល​បាន​វិ​ញ្ញាប​នប​ត្រ័​ពី​សាលាក្រុង​ភ្នំពេញ​លើ​ការងារ​រដ្ឋបាល​។

ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​ចំណេះដឹង​ទូទៅ​ហើយ ឯក ឧត្តម គួ​ច ចំរើន បាន​និយាយ​ប្រាប់​រស្មី​កម្ពុជា​ថា ខ្ញុំ​បាន​ចូល​បម្រើ​ការងារ ជា កង​ទ​ព័​នៅ​យោធា​ខេត្តសៀមរាប​ថ្ងៃ​២៨ ខែមិថុនា ឆ្នាំ​១៩៨៩ មិនមែន​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​១៩៨៩​ទេ​។​ថ្ងៃ​ទី​១៥​ខែកញ្ញា​ឆ្នាំ​១៩៨៩​សរសេរ​ច្រឡំ​ដោយ អ្នក​ធ្វើ​ជំរឿន​នៅ​ឆ្នាំ​២០០០​ហើយ​មិន​បាន​កែ​ក៏​ប្រើ​រហូត​ដល់​សព្វថ្ងៃ ។ ពេល​ធ្វើ​ជា​កង​ទ​ព័​នៅ​ខេត្តសៀមរាប មាន​តួនាទី​ជា​ប្រធាន​ខ​នៃ​កា​រិ យា ល​យ័​កំណែន​យោធា​ខេត្ត ។ នៅ​ថ្ងៃ​ទី​១៥​កញ្ញា​ឆ្នាំ​១៩៨៩​ត្រូវ​បាន អ​ង្ គ​ភាព​បញ្ជូន​ទៅ​រៀន​នៅ​សាលា​វប្ប​ធ​ម៍​កង​ទ​ព័​ស្វាយ​រលំ​ខេត្ត កណ្តាល​។ នៅ​ថ្ងៃ​ទី​៤​ខែកញ្ញា​ឆ្នាំ​១៩៩០​ដល់​ថ្ងៃ​ទី​២៨​មីនា​ឆ្នាំ​១៩៩១ មាន​តួនាទី​ជា​ប្រធាន​ខ នៅ​សាលា​វប្ប​ធ​ម៍​កង​ទ​ព័​។

ឯកឧត្តម​បានអោយ​ដឹង​ទៀត​ថា​ដោយសារ​ខ្ញុំ​មាន​សញ្ញា​ប​ត្រ័ បញ្ចប់​ការ​សិក្សា​ចំណេះដឹង​ទូទៅ ក្រសួងការពារជាតិ​បាន ជ្រើស រើស​យក​រូប​ខ្ញុំ​អោយទៅ​បន្ត​ការ​សិក្សា​នៅ​មហា​វិទ្យា​ល​យ័​បច្ចេកទេស​កង​ទ​ព័ ប្រទេស​វៀតណាម​រយៈពេល មួយ​ឆ្នាំ (១៩៩០) និង បន្ទាប់​ពី មាន កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​រួច​មក​កង​ទ​ព័​ដែល​បាន បញ្ជូន​ទៅ​រៀន​នៅ​បរទេស ទាំងអស់​ត្រូវ​បាន ក្រសួងការពារជាតិ​ហៅ​អោយ​ត្រឡប់​ចូល​មក​ស្រុក​វិញ​នៅ​ឆ្នាំ​១៩៩១​។

ពេល​ត្រឡប់​ចូល​ស្រុក​វិញ​ឯកឧត្តម​គួ​ច ចំរើន​បាន​ចូល​ទៅ​នៅ អង្គភាព​ង​៧០(​ដេ​អិន​)​និង​បាន​ស្នាក់ នៅ​បណ្តោះ​អាស​ន្ ន​មួយ​រយៈ ពេល​ខ្លី នៅ​សាលា​យោធា​ឬ​ស្សី​កែវ​ហើយ​បាន​បន្ត​ទៅ​នៅ​ក្នុង​កងពល លេខ​៧(​ឧត្ត​ង្គ​) រហូត​ដល់​ថ្ងៃ​ទី​២៨ ខែមីនា​ឆ្នាំ​១៩៩៣​ក្រសួង​ការពារ ជាតិ​បាន​ស្នើ​ទៅ​ក្រសួង​អប់រំ​អោយ​ជួយ​បើក​សាលា​បណ្តុះបណ្តាល ដល់​នាយ ទាហាន​ដែល​រៀន​មិន​ទាន់​ចប់​មក​ពី​បរទេស​អោយ​បាន​រៀន​បន្ត​ដល់​ចប់​។​ប៉ុន្តែ​ដោយសារ​ប្រទេស​កម្ពុជា​នៅ​ពេល​នោះ មិន​ទាន់ មាន​សាលា​បច្ចេកទេស​(​រថក្រោះ​)​កង​ទ​ព័​នៅឡើយ​ខ្ញុំ​ក៏​ត្រូវ​បាន​ផ្ទេរ ទៅ រៀន​នៅ​សាលា​សេដ្ឋកិច្ច​ដល់​ចប់ ក៏​ផ្ទេរ​ក្រប​ខណ្ឌ​ចេញពី​ក្រសួង ការពារ​ជាតិ​ទៅ​ក្រសួងមហាផ្ទៃ និង មក​បម្រើ​ការងារ នៅ​សាលា ក្រុង ភ្នំពេញ​។

ក្នុង​ពេល​បម្រើ​ការងារ​នៅ​រាជធានី​ភ្នំពេញ នៅ​ឆ្នាំ​១៩៩៨​ដល់ ថ្ងៃ​ទី​១៣​ខែកក្កដា​ឆ្នាំ​១៩៩៩ ឯកឧត្តម​គួ​ច ចំរើន ជា​បុគ្គលិក​ចាត់ តាំង សាលា​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ពី​ថ្ងៃ​ទី​១៣​ខែកក្កដា​ឆ្នាំ ១៩៩៩​ដល់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០០៤ ជា​អភិបាលរង​ខ​ណ្ឌ្​ចំការ មន​។ ពី​ថ្ងៃ​ទី​២៣​ខែកក្កដា​ឆ្នាំ​២០០៤ ដល់​ថ្ងៃ​ទី​១៦​ខែឧសភា​ឆ្នាំ​២០១៤ ជា អភិបាល​ខណ្ឌ​មាន​ជ​យ័ ។​ពី​ថ្ងៃ​ទី​១៦​ខែឧសភា​ឆ្នាំ​២០១៤ ដល់​ថ្ងៃ ទី​៦​ខែធ្នូ​ឆ្នាំ​២០១៦ ជា​អភិបាល​ខណ្ឌដូនពេញ​។​ពី​ថ្ងៃ​ទី​០១​ខែធ្នូ​ឆ្នាំ ២០១៦​ដល់​ថ្ងៃ​ទី​១៦​ខែមិថុនា​ឆ្នាំ​២០១៧ ជា​អគ្គនាយករង​រដ្ឋបាល ក្រសួងមហាផ្ទៃ​ហើយនឹង​បច្ចុប្បន្ន ជា​អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ចាម​។

ឯកឧត្តម​គួ​ច ចំរើន មាន​ភរិយា​ឈ្មោះ អ៊ូ ធីតា​ពៅ កើត​ថ្ងៃ​ទី ២៤​ខែមេសា​ឆ្នាំ​១៩៨៤ មានមុខរ​បរជា​មេធាវី ស្នាក់​នៅផ្ទះ​លេ​១៤ ផ្លូវ លេខ​៤៤៦ ភូមិ​៥​សង្កាត់​ទួល​ទំពូង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​មានកូន​ប្រុស​បី​នាក់ ឈ្មោះ​គួ​ច ចំរើន​រដ្ឋ , គួ​ច ចំរើន​ជាតិ​និង​គួ​ច ចំរើន​ភព អ្នក​ទាំង​បី​កំពុង​សិក្សា​។
ឯកឧត្ម​ត​គួ​ច ចំរើន មាន​ឪពុក​បង្កើត​ឈ្មោះ គួ​ច​ណាំ​ហេង ដែល​បាន​ទទួល​មរណកាល​ក្នុង​របប​ប៉ុ​ល​ពត ។ មាន​ម្តាយបង្កើត ឈ្មោះ​សុខ ឈាង កើត​នៅ​ថ្ងៃ​ទី​១​ខែមករា​ឆ្នាំ​១៩៤៤ នៅ​ភូមិ​ត្នោត ឃុំ​កំពង់​ចិន ស្រុក​ស្ទោង​ខេត្តកំពង់ធំ បច្ចុប្បន្ន​រស់នៅ​រាជធានី ភ្នំពេញ​។

ឯកឧត្តម​គួ​ច​ចំរើន មាន​បងប្អូន​ប្រុស​ស្រី​បង្កើត​៥​នាក់​ដោយ បងស្រី​ទី​១​ឈ្មោះ​គួ​ច ខា​ណៃ សព្វថ្ងៃ​នៅ​ខេត្តសៀមរាប , បងប្រុស​ទី ២​ឈ្មោះ គួ​ច ប៊ុ​ន​ប៉ោ សព្វថ្ងៃ​នៅ​ភ្នំពេញ , បងប្រុស​ទី​៣​ឈ្មោះ​គួ​ច ចំណាន នៅ​ភ្នំពេញ​, ប្អូនស្រី​ពៅ​ទី​៥​ឈ្មោះ គួ​ច សូ​រិ​យា រស់នៅ​ខេត្ត សៀមរាប​។ លោក​គួ​ច ចំរើន ជា​កូន​ទី​៤ នៃ​បងប្អូន​ទាំង​៥​នាក់​។ កាល​ក្នុង​របប​ប៉ុ​ល​ពត ឯកឧត្តម គួ​ច ចំរើន ស្ថិត​ក្នុង​វ​យ័​កុមារ ភាព នៅឡើយ​ដោយ​រស់នៅ​ភូមិ​តា​ព​រ័​លើ ឃុំ​ពង្រ​ក្រោម ដែល​ជាទី កំណើត របស់​លោក​រហូត​ដល់​ឆ្នាំ​១៩៧៨​ទើប​គេ​ចាប់ផ្តើម​ប្រើ​អោយ​ជួយ​ធ្វើ​ការងារ​ដូច​ជា​កុមារ​ដទៃ​ទៀត​ដែរ​។

ឯកឧត្តម​គួ​ច ចំរើន និយាយ​ថា នៅ​សល់​មួយ​ឆ្នាំ​ចុង​ក្រោយ នៃ របប​ប៉ុ​ល​ពត​(១៩៧៨) គេ​បាន​ប្រើ​ខ្ញុំ​អោយ​ដើរ​រើស​គួរ​ស្រូវ រើស​អាចម៍ គោ​តាម​វាលស្រែ​និង​សែង​លាមក​យក​ទៅ​អោយ​គេ​ធ្វើ​ជី ។ ឪពុក​របស់ ខ្ញុំ​បាន​បាត់​ដំណឹង​សូន្យ​រហូត​ដល់​សព្វថ្ងៃ ចាប់តាំងពី​ក្រោយ​ពេល អង្គ ការ​ហៅ​អោយទៅ​រៀនសូត្រ​ក្នុង​សម​យ័​នោះ​។​តាម​ពិត​ខ្ញុំ​កើត​នៅ​ឆ្នាំ ១៩៦៩​មិនមែន​ឆ្នាំ​១៩៧២​ទេ តែ​ដោយសារ​នៅ​ពេល​ចុះ​ឈ្មោះ​ចូល រៀន​នៅ​ឆ្នាំ​១៩៧៩ គ្រូ​មើលឃើញ​មាឌ​របស់ខ្ញុំ​តូច​និង​ស្គម គ្រូ​ក៏​ដាក់ ថ្ងៃខែ​ឆ្នាំ​(៤ ខែវិច្ឆិកា ឆ្នាំ​១៩៧២)​អោយ​ដើម្បី​បាន​ចូល​រៀន​ហើយ​ខ្ញុំ​ក៏ បាន​ប្រើប្រាស់​ថ្ងៃខែ​ឆ្នាំ​នេះ​ជាប់​រហូត​ដល់​បច្ចុប្បន្ន​។
នៅ​ពេល​សួរ​ថា ហេតុ​អី​បានជា​អ្នកខ្លះ​ហៅ​ឈ្មោះ​លោក​ថា​ប៉េ​៥ (P5) ឯកឧត្តម​គួ​ច ចំរើន បាន​ដំណាល​ថា​ក្រោយ​ការ​បោះ ឆ្នោត​ឆ្នាំ ១៩៩៣ ដែល​រៀបចំ​ឡើង​ដោយ UNTAC នៅ​ភ្នំពេញ​មាន​ចលនា យុវ ជន​ជា​ច្រើន​ក្រុម​បម្រើ​អោយ​គណបក្ស​នយោបាយ​ផ្សេង​ៗ​គ្នា​។ ដោយ មើលឃើញ​ការ​ទទួលខុសត្រូវ​ខ្ពស់​ខាង​នយោបាយ​របស់​សម្តេច​ហ៊ុន​សែន​សហនាយករដ្ឋមន្ត្រី​នា​ពេល​នោះ ខ្ញុំ​រួម​ជាមួយនឹង​មេដឹកនាំ និស្សិត​តាម​បណ្តា​គ្រឹះស្ថានឧត្តមសិក្សា នានា​សម្រេច​ចូលរួម​ក្នុង​ក្រុម​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ដោយ​រក​គ្រប់​វិធី​ដើម្បី​បាន​ចូល​ជួប​សម្តេច​សហនាយករដ្ឋមន្ត្រី បន្ទាប់​ពី​ប្រមូលផ្តុំ​មេក្រុម​និស្សិត​នៅ​តាម មហា វិទ្យា​ល​យ័​និង​សាកល​វិទ្យា​ល​យ័​នានា​មក​ចងក្រង​ជា​ក្រុម​បាន​ហើយ ក្នុង​គោលបំណង​សុំ​ការ​ណែនាំ​និង​តម្រង់​ទិស​និស្សិត​ពី​សម្តេច​។

ឯកឧត្តម​បាន​និយាយ​ទៀត​ថា​ពេល​ចងក្រង​បានជា​ក្រុម​ហើយ នៅ​ឆ្នាំ​១៩៩៥​ដែល​កាលនោះ សម្តេច​ជា​នាយក​រដ្ឋមន្ត្រី​ទី​២ បាន​អនុ ញ្ញាត​អោយ​ក្រុម​និស្សិត​ដែល​មាន​គ្នា​ចំនួន​២២​នាក់ ចូល​ជួប​សំណេះ សំ​ណា​ល​នៅ​ភូមិ​គ្រឹះ​វិមាន​ឯករាជ្យ​។ ពេល​នោះ​សម្តេច​បាន​ប្រសិទ្ធិ នាម​ក្រុម​និស្សិត​នេះ​ថា​ជា​ក្រុម​២២ ។ សម្តេច​បាន​ប្រគល់​ក្រុម​នេះ អោយទៅ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ ដែល​មាន​ឯក ឧត្តម​ជា សុ​ផា​រ៉ា អភិបាលរង​ទី​១​នៃ​រាជធានី​ភ្នំពេញ ជា​អ្នក​ដឹក នាំ​និង គ្រប់គ្រង​។​លោក​បាន​បន្ថែម​ទៀត​ថា នៅ​គណបក្ស​ប្រជាជន​ក្រុង ភ្នំពេញ​កាលនោះ មាន​ច្រើន​ក្រុម និង​ធ្វើ​ការងារ​ផ្សេង​ៗ​គ្នា​ហើយ ដើម្បី ងាយស្រួល​ធ្វើការ ទំនាក់ទំនង​គ្នា​តាម​វិទ្យុទាក់ទង​ក្រុម ២២ ក៏​បាន​ដាក់ រហ​ស័​នាម អោយ​គ្រប់​គ្នា​ដោយ​អក្សរ​ប៉េ គឺ​ចាប់ពី​ប៉េ​១​ឡើង​ដោយ​ខ្ញុំ មាន រហ​ស័ នាម​ប៉េ​៥ ឯកឧត្តម​ឃួ​ង​ស្រេង​ប៉េ​៧ ។ រហ​ស័​នាម​នេះ​បាន ប្រើ ប្រាស់​រហូត​ដល់​សព្វថ្ងៃ តែ​ប្រជាពលរដ្ឋ​ទូទៅ​មិន​បាន ស្គាល់ ឈ្មោះ​នេះ​ទេ គឺ​មាន​តែ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​កងកម្លាំង ប្រដាប់​អាវុធ​ប៉ុណ្ណោះ ដែល​បាន​ស្គាល់​រហស់នាម​នេះ​ច្បាស់​៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here