អាសូរណាស់! ផ្ទុះកំប៉ុងហ្គាស ឆេះទូកនេសាទមួយគ្រឿងបណ្តាលអោយមនុស្សពីរនាក់រងរបួស

0
754

អាសូរណាស់! ផ្ទុះកំប៉ុងហ្គាស ឆេះទូកនេសាទមួយគ្រឿងបណ្តាលអោយមនុស្សពីរនាក់រងរបួស

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ទោខឹម សុផល នាយ ការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានឲ្យដឹងថា៖ រសៀលម៉ោង១៣:៣០នាទី ថ្ងៃទី៩ ខែតុលាឆ្នាំ២០១៩ នេះទូកនេសាទមួយគ្រឿងបានឆេះនៅលើផ្ទៃសមុទ្រចំណុចឃ្លងកោះពស់ ខេត្តព្រះសីហនុ ។

លោកខឹម សុផល បញ្ជាក់ថា ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម លោកបានដឹកនាំកម្លាំងដោយផ្ទាល់ ចេញទៅជួយសង្គ្រោះជនរងគ្រោះជាបន្ទាន់ ដោយមានការជួយផ្តល់មធ្យោបាយអូរប័រ ពីរគ្រឿងរបស់លោកឧកញ៉ាទៀ វិចិត្រ និងមានការចូលរួមពីប្រជានេសាទ។ជាប្រភេទទូកនេសាទក្តា៨គូ ពណ៌ខៀវ ទទឹង២.៥ម៉ែត្រ បណ្តោយប្រវែង១២ម៉ែត្រ នៅលើទូកមាន ម៉ាស៊ីនចំនួន២គ្រឿងម៉ាកអ៉ីស្គី និងម៉ាកហុងដា មានមនុស្ស៣នាក់នៅលើទូក៖
១.ឈ្មោះម៉ម ប៊ុនធឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនេសាទ រស់នៅភូមិព្រែកអំពិល ឃុំកោះតូច ខេត្តកំពត ជាម្ចាស់ទូក។២.ឈ្មោះហៀក បឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករនេសាទ។
៣.ឈ្មោះស៊ុន ផាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករនេសាទ ពួកគេទាំង៣នាក់រស់នៅស្រុកទឹកឈូខេត្តកំពត។

តាមចម្លើយរបស់ម្ចាស់ទូក មូលហេតុដែលបណ្តាលអោយឆេះ មកពីផ្ទុះកំប៉ុងហ្គាសដែលទុកនៅក្បែរម៉ាស៊ីន ពេលដែលទូករត់ក្តៅម៉ាស៊ីន កំប៉ុងហ្គាសមួយស្បោងដែលនៅក្បែរនោះ បានផ្ទុះឡើង ហើយឆេះពីដុងសាំង។ សម្ភារៈ នេសាទនៅលើទូកខូចខាតទាំងស្រុង តែមិនបណ្តាលអោយរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ដោយសារតែនៅពេលកើតហេតុមានទូកនេសាទនៅក្បែរនោះ និងអូប័រ លោកឧកញ៉ា ទៀ វិចិត្រ ចំនួន២គ្រឿងចុះជួយអន្តរាគមន៍ទាន់ពេលវេលា៕

ដោយ៖ CNC

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here