វិធីធ្វើម្ហូប៖ ស៊ុបមាន់ខ្មៅ

0
63

វិធីធ្វើម្ហូប៖ ស៊ុបមាន់ខ្មៅ

គ្រឿងផ្សំមាន៖
មាន់ខ្មៅ ការុត មីសួ ពុទ្រាហាល សាច់មៀនហាល គ្រាប់ឈូក ផ្កាចេកហាល ផ្សិតត្រចៀកកណ្តុរ ផ្សិតឈើឬផ្សិតចំបើង ស្បែកជ្រូកបំពង ពពុះសណ្តែក មើមខ្ញី ខ្ទឹមស ខ្ទឹមក្រហម ស្លឹកខ្ទឹម ជីរវ៉ាន់ស៊ុយ ម្រេច អំបិល ទឹកត្រី ស្ករ ម្សៅស៊ុប ។

របៀបធ្វើ៖ ដាំទឹកអោយពុះ ស្ងោរមាន់ខ្មៅ មួយពុះចោល អោយបាត់ជាតិចំអាប ស្រង់ចេញ ទុកទៅម្ខាង។ លីងខ្ទឹមស អោយឈ្ងុយ រួចចាក់ទឹកត្រីចូល ថែមម្រេចបុក ខ្ទឹមក្រហមហាន់ អំបិលនិងស្ករ កូរអោយឈ្ងុយ ទើបចាក់ទឹកដាំ។ ពេលទឹកពុះ ដាំមើមខ្ញីដាក់មួយដុំ ហើយដាក់មាន់ចូល ពេលរំងាស់ កុំគ្របគម្របឆ្នាំង បើគ្របនឹងធ្វើអោយទឹកស្ងោរល្អក់ ហើយឆាប់ផ្អូម។ នៅឆ្នាំងផ្សេងទៀត ដាំទឹកស្រុះ ពុទ្រាហាល សាច់មៀនហាល គ្រាប់ឈូក ផ្កាចេកហាល ផ្សិតត្រចៀកកណ្តុរ ផ្សិតឈើឬផ្សិតចំបើង ស្បែកជ្រូកបំពង ពពុះសណ្តែក រួចស្រង់ចេញលាងអោយស្អាត។ ពេលពិនិត្យឃើញ សាច់មាន់ រាងផុយស្បែកបន្តិចសិន ទើបចាក់ការុត និងគ្រឿងដទៃចូល។នៅពេលមាន់ផុយទន់សាច់ ទើបដាក់ម្សៅស៊ុប ហើយភ្លក្សថែមថយតាមចំណូលចិត្ត។ ត្រាំមីសួអោយទន់ ហើយកាត់ខ្លីៗ ទុកដាក់មួយអន្លើ។ ស្លឹកខ្ទឹម និងជីវវ៉ាន់ស៊ុយ ត្រូវហាន់ល្អិតៗ ទុករោយពីលើស៊ុប ពេលដួសស្ងោរមាន់ដាក់ចានសម្ល។ដាក់មីសួបន្តិចទៅបាតចាន មុននឹងដួសស្ងោរមាន់កំពុងពុះលើចង្ក្រាន ដាក់ចានសម្ល ទើបរោយស្លឹកខ្ទឹមនិងជីវវ៉ាន់ស៊ុនពីលើ។ ស៊ុបនេះ ត្រូវទទួលទាន នៅពេលក្តៅៗទើបឆ្ងាញ់៕

ប្រភពផេក៖ ស្ត្រីមេផ្ទះ

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here