មហាសេដ្ឋីចិន ធ្វើខ្លួនសាមញ្ញដើរលេងក្នុងបរិវេនអង្គរវត្ត

0
83

មហាសេដ្ឋីចិន ធ្វើខ្លួនសាមញ្ញដើរលេងក្នុងបរិវេនអង្គរវត្តក្រោយពីវត្ដមានមហាសេដ្ឋីប្រទេសចិន ដ៏មានភាពល្បីល្បាញទូទាំងពិភពលោក លោកមហាសេដ្ឋី Jack Ma បានអញ្ចើញមកដល់ទឹកដីប្រទេសកម្ពុជា នៅឯខេត្ដសៀមរាប កាលពីយប់ម្សិលមិញនេះ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស។ដោយឡែក ក្នុងថ្ងៃនេះផងដែរ ទី១២ ខែមីនានេះ លោក Jack Ma បានអញ្ចើញទៅទស្សនាប្រាសាទចំនួន ៣គឺ

ប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទតាព្រហ្ម នេះបើតាមប្រភពក្រុមការងារទទួលបានពីមន្រ្ដីនគរបាលខេត្ដសៀមរាប បានប្រាប់ឲដឹងថា៖”បន្ទាប់ពីបញ្ចប់ការទស្សនាប្រាសាទទាំង៣ខាងលើនេះរួចរាល់ លោក Jack Ma ក៏បានធ្វើដំណើរត្រឡប់ទៅកាន់សណ្ឋាគារ ដែលជាទីកន្លែងរបស់លោកស្នាក់អាស្រ័យវិញផងដែរ។”គូសបញ្ជាក់ផងដែរថា ការអញ្ចើញមកប្រទេស

កម្ពុជាចំពោះវត្ដមានរបស់មហាសេដ្ឋីដ៏មានទ្រព្យច្រើនមហាសាលនេះ លោក Jack Ma គឺជាម្ចាស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច ដ៏ធំជាងគេនៅប្រទេសចិន នោះគឺ ក្រុមហ៊ុន Alibaba គឺក្នុងគោលបំណង មកធ្វើទស្សនកិច្ចនៅខេត្តសៀមរាប ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here