លោកឧកញ៉ាស៊ុន រី ជូនថវិកាស្ត្រីទុរគតគ្មានទីជម្រក និងផ្តល់រថយន្តជូនសាលាក្រុងមួយគ្រឿង

0
89

លោកឧកញ៉ាស៊ុន រី ជូនថវិកាស្ត្រីទុរគតគ្មានទីជម្រក និងផ្តល់រថយន្តជូនសាលាក្រុងមួយគ្រឿង

ក្រុងព្រះសីហនុ-ស្ត្រីវយ័៦៥ឆ្នាំមួយរូបជាគ្រួសារក្រីក្ររស់ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ(ជិតអនុវិទ្យាលយ័សម្តេចឪ)បានទទួលជំនួយសង្ក័សីពីលោកឧកញ៉ាស៊ុន រីសប្បុរសជននៅខេត្តព្រះសីហនុ សម្រាប់ប្រកដំបូលផ្ទះមួយខ្នងទទឹង៥ម៉ែត្រ បណ្តោយជាង១០ម៉ែត្រ ក្រោយពីដំបូលផ្ទះរបស់គាស់រហែកធ្លុះធ្លាយ មិនមានថវិកាទិញជួសជុល។

ជំនួយនេះបានផ្តល់ជូនផ្ទាល់នាព្រឹកថ្ងៃទី១២មីនា២០១៩ ក្នុងនោះក៍មានវត្តមានលោកកាន់ ឡឹងចៅសង្កាត់លេខ៣អញ្ជើញចូលរួមដែរ។ ជាមួយគ្នានេះលោកឧញ៉ាក៍បានឧបត្ថម្ភថវិកាបន្ថែមចំនួន២០មុឺនទៀតដល់ស្ត្រីវយ័ចំណាស់រូបនោះសម្រាប់ផ្គត់ផ្គង់ជីរភាព ហើយស្ត្រីម្ចាស់ផ្ទះបានថ្លែងអណរគុណយ៉ាងជ្រាលជ្រៅជូនលោកឧកញ៉ានិងគ្រួសារដែលបានបរិច្ចាគធនធានជួយរូបគាត់ ពេលកំពុងជួបការខ្វះខាត ពិសេសបានប្រកដំបូលផ្ទះមុនរដូវភ្លៀងមកដល់។

សូមបញ្ជាក់ថា កាលពីថ្ងៃ១១មីនា២០១៩ លោកឧកញ៉ាស៊ុន រីរួមជាមួយលោកឧកញ៉ា សុខ ហេង ក៍បានផ្តល់ រថយន្តមួយគ្រឿងម៉ាក Hyundai Starex តម្លៃ ២ម៉ឺនដុល្លារអាមេរិក ជូនទៅសាលាខេត្តព្រះសីហនុ តាមរយៈឯកឧត្តមយន្ត មីនអភិបាលខេត្តដើម្បីប្រើប្រាស់ការងារទូទៅផងដែរ៕

ប្រភពៈ Huy Bunleng

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here