មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរដោយសារប្រពន្ធនិងកូនចាកចេញចោលធ្វើឲ្យបុរសនេះគិតខ្លីលោតពីខុនដូកំពស់១៩ជាន់

0
83

មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរដោយសារប្រពន្ធនិងកូនចាកចេញចោលធ្វើឲ្យបុរសនេះគិតខ្លីលោតពីខុនដូកំពស់១៩ជាន់

ម៉ាឡេសុី៖ យោងតាមប្រភពព័ត៌មាន Harian Metro បានរាយការណ៍ថាបុរសម្នាក់បានលោតពីខុនដូ Mutiara Bandar Perda ជាន់ទី ១៩ គឺត្រូវបានគេឈ្មោះថា Bukit Mertajam បន្ទាប់ពីប្រពន្ធ និងកូនប្រុសរបស់គាត់ឈ្មោះ Merajuk បានចាកចេញពីគាត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨ និង ៣០ នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។

តាមសាក្សីបានឃើញហេតុការណ៍បានរៀបរាប់ថា មុនដំបូងគេបុរសអាយុ ៤៦ ឆ្នាំរូបនេះដេកស្លាប់នៅនឹងដីក្រោយខុនដូដោយបែកលលាដ៍ក្បាលខ្ទេចនៅកន្លែងចតម៉ូតូ។

អធិការប៉ូលិសស្រុក Seberang Perai ជំនួយការស្នងការលោក Nik Ros Azhan Nik Ab Hamid បាននិយាយថាការស៊ើបអង្កេតដំបូងបានបង្ហាញថាបុរសនេះមានជម្លោះជាមួយប្រពន្ធមុនពេលលោតពីលើអគារខុនដូ។សមត្ថកិច្ច បានដកស្រង់សំដីរបស់សាក្សីម្នាក់បាននិយាយថាប្រពន្ធរបស់បុរសនោះបានចាកចេញពីផ្ទះជាមួយកូនប្រុសអាយុ ១២ ឆ្នាំរបស់ពួកគេនៅម៉ោងប្រហែល ២ រសៀលកាលពីម្សិលមិញ (ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ហើយការចាកចេញរបស់នាងបានធ្វើអោយគាត់មានសម្ពាធផ្លូវចិត្ត ទើបសម្រេចសម្លាប់ខ្លួនដោយលោតពីលើអគារបែបនេះ។

គេនៅមិនទាន់ដឹងថាក្នុងគ្រួសាររបស់លោក និងប្រពន្ធលោក​មានជម្លោះអ្វីនឹងគ្នាទេ ដោយបច្ចប្បន្នមន្រ្តីប៉ូលីសកំពុងស្វែងរកប្រពន្ធ និងកូនដើម្បីស្រាយបំភ្លឺបន្ថែមជុំវិញករណីបុរសជាប្តីសម្លាប់ខ្លួននេះ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here