អស្ចារ្យណាស់! ស្លឹកត្របែកពិតជាឳសថបុរាណដែលអ្នកមិនគួរមើលរំលង

0
64

អស្ចារ្យណាស់! ស្លឹកត្របែកពិតជាឳសថបុរាណដែលអ្នកមិនគួរមើលរំលង

ស្លឹក​ត្របែក​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ឱសថ​បូរាណ​ដើម្បី​ព្យាបាល​អាកា​រៈ​ក្តៅខ្លួន និង​បន្ថយ​ការ​រលាក ប៉ុន្តែ​វា​ក៏​មាន​ឥទ្ធិពល​អាច​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម និង​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​បាន​ដែរ​។

តាម​ការ​សិក្សា​មួយ​ដែល​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Nutrition and Metabolism បាន​ឲ្យ​ដឹង​ថា សារធាតុ​ដែល​ចម្រាញ​ចេញពី​ស្លឹក​ត្របែក​អាច​កាត់​បន្ថយ​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច​។​វា​ក៏​អាច​ទប់ស្កាត់​សកម្មភាព​អង់ស៊ីម​ដែល​មាន​នាទី​រំលាយ​ជាតិ​អាមីដុង និង​កាបូ​អ៊ី​ដ្រា​តទៅ​ជា​គ្លុយកូស​ដែរ​។

ការ​ញ៉ាំ​ទឹក​ដែល​ចម្រាញ​ចេញពី​ស្លឹក​ត្របែក​ជាមួយនឹង​អាហារ​គ្រប់ពេល​ក៏​ជួយ​សម្រួល​ដល់​រោគ​សញ្ញា​ជំងឺ​ទឹកនោមផ្អែម​បាន​ដែរ​ដូច​ជា លើស​ជាតិ​ស្ករ​ក្នុង​ឈាម លើស​អាំង​ស៊ុ​យ​លី​ន​ក្នុង​ឈាម និង​លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ជាដើម​។ ក្រៅពី​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម សារធាតុ​ចម្រាញ​ចេញ​ពី​ស្លឹក​ត្របែក​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ផង​ដែរ​។ វា​ត្រូវ​បាន​គេ​ជឿ​ថា មាន​ប្រសិទ្ធភាព​ព្យាបាល​អ្នកជំងឺ​ឡើ​ស​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ទៀត​ផង​។

សារធាតុ​ដែល​ចម្រាញ​ចេញពី​ស្លឹក​ផ្លែ​ត្របែក​គឺ​មាន​សុវត្ថិភាព និង​គ្មាន​ផល​រំខាន​អ្វី​ទាំងអស់​។ ការ​សិក្សា​និយាយ​ថា ការ​ញ៉ាំ​ទឹក​ស្លឹក​ត្របែក​ជាមួយនឹង​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​គឺ​មាន​សុវត្ថិភាព និង ហើយ​ក៏​មិន​មាន​ផល​រំខាន​អ្វី​ដែរ​។ និយាយ​រួម​គឺ​គ្មាន បង្កើន​ភាព​ពុល និង​មាន​ប្រតិកម្ម​មិនធម្មតា​នឹង​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម និង​លើស​ជាតិ​ខ្លាញ់​តែ​ម្តង​។

របៀប​ក្នុង​ការ​បង្កើត​ទឹក​ចម្រាញ​ចេញពី​ស្លឹក​ផ្លែ​ត្របែក ៖
១-លាង​សម្អាត​ស្លឹក​ត្របែក​ពីរ​បី​ដង​ដើម្បី​ជម្រះ​ភាព​គគ្រិច​របស់​វា
២- ដាក់​ស្លឹក​ត្របែក​ទាំងនោះ​ចូល​ទៅ​ក្នុង​ទឹក​ដាំ​ពុះ និង​កម្តៅ​វា​ពីរ​បី​នាទី​ចោល
៣- បន្ទាប់​មក​អ្នក​អាច​ចាក់​យក​ទឹក​នោះ​ចេញ​ហើយ​ទុក​វា​ឲ្យ​ត្រជាក់ និង​ញ៉ាំ​បាន​ហើយ​។

ចូរ​ចាំ​ថា នេះ​គឺជា​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​បែប​ធម្មជាតិ តែ​វា​ប្រហែលជា​មិន​អាច​មាន​ប្រសិទ្ធភាព​សម្រាប់​មនុស្ស​គ្រប់​គ្នា​នោះ​ទេ​។ ជាមួយ​គ្នា​នេះ​ដែរ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​សិន មុន​នឹង​ច​ម្រេច​ចិត្ត​ប្រើប្រាស់​វិធី​មួយ​នេះ៕ (​ប្រភព​ពី​៖ Health.com.kh)

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here