សន្សំកម្លាំងតាមរយះសមាធិ(Meditation)

0
62

សន្សំកម្លាំងតាមរយះសមាធិ(Meditation)

ដង្កូវ​មុន​នឹង​ទៅជា​មេអំបៅ វា​ត្រូវ​សន្សំ​កម្លាំង​ថាម​ពល​ទុក​ឲ្យ​ច្រើន ដើម្បី​នឹង​បាន​ប្រើប្រាស់​នូវ​កម្លាំង​នោះ​ក្នុង​ពេល​ដែល​ត្រូវ​ប្តូរ​ផ្លាស់​រាងកាយ​ទៅ​ជា​មេអំបៅ​ដ៏​ស្រស់​ស្អាត។

ក្ដាម​នៅ​ពេល​សក​ហើយ វា​ត្រូវ​សន្សំ​កម្លាំង​ទុក​ដើម្បី​ឲ្យ​បាន​ទៅជា​ស្នូក​ដែល​រឹង​ក្នុង​ដំណើរ​ជីវិត​របស់​ខ្លួន។ធម្មជាតិ​នៃ​សត្វ​ទាំង​ពីរ​មុន​នេះ ដាស់​តឿន​ឲ្យ​យើង​ដឹង​ថាការ​ប្តូរផ្លាស់​ទៅ​កាន់​ភាព​រឹងប៉ឹង និង​ល្អ​ប្រសើរ​បាន​នោះ គឺ​មនុស្ស​យើង​ត្រូវ​សន្សំ​កម្លាំង​ថាមពល​របស់​ខ្លួន​ឲ្យ​បាន​ព្រម បាន​ដល់ ការ​ចេះ​ដឹង សមត្ថភាព ព្រម​ដោយ​ការ​ប្រព្រឹត្ត​ល្អ។

មនុស្ស​ដែល​បាន​អប់រំ​ខ្លួន​រាល់​ថ្ងៃ មាន​ចិត្ត​មាំមួន​អធិដ្ឋាន​តាំង​ចិត្ត​ពិត​ប្រាកដ បដិសេធ​នូវ​អារម្មណ៍​ដែល​នាំ​ឲ្យ​ភ្លើត​ភ្លើន​ផ្សេងៗ រមែង​បាន​ទៅ​ជា​ព្រះអរិយបុគ្គល​ អស់​ទុក្ខ អស់​កង្វល់ ជា​ពិត​ប្រាកដ និង​ឆ្លង​នូវ​សង្សារវដ្ត​បានពុំ​ខាន​ឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here