ប្រិយមិត្តឆ្ងល់ថាហេតុអីស្រី និងស្រីរៀបការជាមួយគ្នាមានកូន? ពេលនេះគូស្នេហ៍ទាំងពីរបកស្រាយចម្ងល់ហើយ…

0
124

ប្រិយមិត្តឆ្ងល់ថាហេតុអីស្រី និងស្រីរៀបការជាមួយគ្នាមានកូន? ពេលនេះគូស្នេហ៍ទាំងពីរបកស្រាយចម្ងល់ហើយ…

ប្រិយមិត្តជាច្រើនតែងតែឆ្ងល់ចំពោះមនុស្សស្រីនិងស្រីរៀបការនឹងគ្នាថាតើនឹងមានកូនកើតដូចម្តេចទៅ? ប៉ុន្តែមានគូស្នេហ៍មួយគូដែលល្បីល្បាញលើសង្គមហ្វេសបុកកន្លងមកពេលនេះពួកគេមានកូនដោយជោគជ៏យហើយគឺនឹងបង្កើតវាតាមបែបធម្មជាតិបានមួយរយភាគរយនៅពេលខាងមុខនេះ។

យោងតាម ម្ចាស់គណនី Facebook ឈ្មោះថា Bong Ta ក៏បានធ្វើការបកស្រាយពីវិធីសាស្ត្រអោយមានកូន ជាមួយប្រពន្ធគាត់ដែលជាមនុស្សស្រីដូចគ្នា។ គាត់បានរៀបរាប់ថា៖

ថ្ងៃនេះសុំធ្វេីការបកស្រាយចំពោះចម្ងល់របស់បងប្អូន ដែលគាត់បានចោទជាសំនួរដូចខាងក្រោម : ស្រី និង ស្រី មានកូនតាមណា? តេីគេចាក់មេជីវិតឈ្មោលចូលស្បូនមែនទេ? តេីកូនក្នុងផ្ទៃមានជាប់សាច់ឈាមខ្ញុំទេ? អ្វីទៅដែលហៅថាបង្ករកំណេីតក្នុងកែវ? តំលៃ? ខ្ញុំសូមបកស្រាយសាច់រឿងខ្ញុំផ្ទាល់ : ស្រី និង ស្រី ពិតជាអាចមានកូនជាមួយគ្នាមែន តែត្រូវមានការបង្ករជាមួយមេជីវិតឈ្មោល។

វិធីរបស់ខ្ញុំគឺមិនមែនជាការចាក់មេជីវិតឈ្មោលចូលទៅក្នុងស្បូនប្រពន្ធខ្ញុំទេ។ ខ្ញុំធ្វេីការបង្ករកំណេីតក្នុងកែវ (IFV) ដោយតម្រូវអោយខ្ញុំរកទិញមេជីវិតឈ្មោលដេីម្បីបង្កកទុកបង្កាត់ រួចគេចាប់ផ្តេីមអោយថ្នាំខ្ញុំលេប ពិនិត្យសុខភាព និងចាក់ថ្នាំដេីម្បីភ្ញាស់អោយមេជីវិតញីរបស់ខ្ញុំទុំ(ពងញី) ខ្ញុំផ្ទាល់ធ្វេីការចាក់ថ្នាំ ពិនិត្យសុខភាពនិងលេបថ្នាំអស់ប្រហែលជា4-5ខែ ទេីបមេជីវិតញីខ្ញុំទុំ បន្ទាប់មកទៀតគេបានប៊ូមមេជីវិតញីរបស់ខ្ញុំចេញមកក្រៅ រួចយកទៅបង្កាត់ជាមួយមេជីវិតឈ្មោលដែលខ្ញុំបានទិញមក ការបង្កាត់បានជោគជ័យ តែត្រូវប្រេីរយះពេល12ថ្ងៃទៀតដេីម្បីពិនិត្យចំនួនកូនដែលមានសុខភាពល្អ។

កូនខ្ញុំដែលបង្កាត់ម្តងមានចំនួន9កូនដែលមានសុខភាពល្អ ដូចនេះខ្ញុំសំរេចចិត្តថាដក2កូនយកមកទុកប្រេី ដេីម្បីបានកូនភ្លោះ នៅសល់7កូនទៀតត្រូវបង្កកទុកប្រេីពេលក្រោយនៅពេលដែលចង់បានកូនទៀត។ បន្ទាប់ពីបង្កាត់កូនរួចរាល់ ពេទ្យគាត់ចាប់ផ្តេីមអោយថ្នាំប្រពន្ធខ្ញុំលេប និងធ្វេីការចាក់ថ្នាំអោយបេីកមាត់ស្បូន ចំណាយរយះពេល10ថ្ងៃ ពេលដែលពិនិត្យទៅថាដល់វេលាដែលអាចដាក់កូនចូលស្បូនគាត់បាន ពេទ្យក៏ចាប់យកកោសិកាកូនដែលបង្កាត់រួចចំនួន2 ដេីម្បីដាក់ចូលស្បូនប្រពន្ធខ្ញុំអោយពពោះជំនួស។ កូននេះគឺមានហ្សេនរបស់មេជីវិត

ឈ្មោល40% ហ្សេនរបស់ខ្ញុំ40%(ម្ចាស់មេជីវិតញី) និងហ្សេនប្រពន្ធខ្ញុំមានតែ20%ប៉ុននោះ ព្រោះពេលដែលដាក់កូនចូលពោះគាត់ កូនខ្ញុំមានអាយុ12ថ្ងៃរួចទៅហេីយ គ្រាន់តែវាត្រូវការជីវជាតិពីសារពាង្គកាយពីខ្លួនប្រពន្ធខ្ញុំដេីម្បីលូតលាស់។ ចុងក្រោយការពិនិត្យផ្ទៃពោះគឺជោគជ័យ តែសោកស្តាយដោយសារមិនជាប់កូនភ្លោះទេ គឺជាប់បានតែ1

កូនខ្ញុំគឺកូនប្រុស ទោះបីជាកូនក្នុងពោះប្រពន្ធខ្ញុំជាកូនរបស់ខ្ញុំ មិនមែនជាកូនគាត់ តែគាត់ជាអ្នកពពោះជំនួសខ្ញុំរហូតដល់ទៅ9ខែ10ថ្ងៃ វាប្រៀបដូចគាត់ក៏ជាម្តាយក្មេងនេះ ឯខ្ញុំទោះបីជាមិនបានពពោះដោយខ្លួនឯង តែក្មេងនេះកេីតមានជីវិតដោយសារមេជីវិតញីរបស់ខ្ញុំ ប្រៀបដូចជាខ្ញុំជាឪពុកម្នាក់ចឹងដែរ។ ចំណែកឯម្ចាស់មេជីវិតឈ្មោល គឺកូនថៃកាត់ចិន មានតែរូបថតតែមិនដែលជួបគ្នាឡេីយ❗️តំលៃសរុប អស់ប្រែហែល23000$ ធ្វេីនៅប្រទេថៃ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here