កម្មករនិយោជិតចំនួន៣២នាក់ទទួលបានសេចក្តីសម្រេច តាវកាលិកផ្នែកថែទាំសុខភាព ពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)

0
150

កម្មករនិយោជិតចំនួន៣២នាក់ទទួលបានសេចក្តីសម្រេច តាវកាលិកផ្នែកថែទាំសុខភាព ពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)

ស្វាយរៀង ៖នៅថ្ងៃអង្គារ ០៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ក្រុមការងារ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តស្វាយរៀង បានផ្តល់សេចក្តីសម្រេច តាវកាលិកផ្នែកថែទាំសុខភាព ជូនកម្មករនិយោជិត ជាសមាជិក ប.ស.ស ដែលសម្រាលកូនចំនួន៣២នាក់ មកពីសហគ្រាចំនួន២០ ។

បន្ទាប់មកក្រុមការងារ ប.ស.ស បានចុះសួរសុខទុក្ខ កម្មការិនីដែលបានសម្រាលកូន និងរៀបចំលិខិតស្នើសុំប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ព្រមទាំងឯកសារស្នើសុំប្រាក់លំហែមាតុភាព ជូនដល់កម្មការិនីឈ្មោះ អន បូរី បម្រើការងារនៅសហគ្រាស លីមឡាញអ៊ីនធើណេសិនណល (ខេមបូឌា) ស្ថិតនៅក្នុងភូមិវាល្ងើត ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលចំនួន ៤០ម៉ឺនរៀល និងអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀត ដែលបេឡាជាតិរបបសន្តិសុខសង្គមផ្តល់ជូន៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here