សូមស៊ែរផង! រូបសំណាកបិតាមហាសណ្តោសកុមារកម្ពុជាត្រូវបានរចនារួចរាល់ហើយ ហើយត្រូវបានយកមកដំកល់នៅ…

0
43

សូមស៊ែរផង! រូបសំណាកបិតាមហាសណ្តោសកុមារកម្ពុជាត្រូវបានរចនារួចរាល់ហើយ ហើយត្រូវបានយកមកដំកល់នៅ…

រូបសំណាកលោកវេជ្ជបណ្ឌិត Beat Richnerបិតាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ដែលជាស្នាដៃបញ្ចប់ឆ្នាំរបស់និស្សិតផ្នែកចម្លាក់នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវបានយកមកតម្កល់នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឬសាលារចនា នៅព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២០១៩។

រូបសំណាកនេះស្ថិតនៅក្នុងប្រធានបទ“វីរៈបុរសមនុស្សធម៌”ជាស្នាដៃរបស់លោកឈិន ពិសិដ្ឋ លោកព្រិច ពៅ ជាក្រុមបេក្ខជនការពារនិក្ខេបទ ថ្នាក់បរិញ្ញាបត្រសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈជំនាន់ទី២៦ផ្នែកចម្លាក់។ ដោយគណនីហ្វេសប៊ុកឈ្មោះ Visal SK បានសរសេររៀបរាប់ថា៖“ទីបំផុតរូបសំណាករបស់គាត់ត្រូវបានធ្វើឡើងរួចរាល់ហើយនេះជាស្នាដៃរបស់និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈធ្វើឡើងដើម្បីបញ្ចប់ស្នាដៃថ្នាក់បរិញ្ញាបត្រផ្នែកចម្លាក់”។

សូមបញ្ជាក់ថាលោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីសដែលជាប្រទេសកំណើតរបស់លោក។ បើទោះបីជាគ្មានឈាមជ័រជាខ្មែរលោកវេជ្ជបណ្ឌិត Beat Richner បានចំណាយពេលស្ទើរតែពាក់កណ្តាលជីវិតចុងក្រោយរបស់លោកដើម្បីកុមារកម្ពុជា។ ចង់ដឹងបន្ថែមសូមទស្សនារូបភាពខាងក្រោម៖

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here