Updated: លោក គិត ធាង ពេលនេះត្រូវបានឃុំបណ្តោះអាសន្ននៅពន្ធនាគារបេហ្សុីហើយ(មានវីដេអូ)

0
98

Updated: លោក គិត ធាង ពេលនេះត្រូវបានឃុំបណ្តោះអាសន្ននៅពន្ធនាគារបេហ្សុីហើយ(មានវីដេអូ)

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ធាង ត្រូវបានសមត្ថកិច្ចនាំខ្លួនពីភូមិគ្រឹះនៅ ជិតប៉េអឹមលើផ្ទៃប្រទេស ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នង

ការ​នគរបាល​ជាតិ បាន​ប្រាប់អ្នកសារព័ត៌មាន​ អោយដឹង​​ថា ពិតជា​មានការ​នាំ​ខ្លួន​អ្នកឧកញ៉ា គិត ធាង ទៅ​សាកសួរ​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ពិតប្រាកដ​មែន ។បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ប្រាប់​អោយ​ដឹង​ថា កម្លាំង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​អនុវត្ត​តាម​ដីកា​របស់​តុលាការ ដោយ​នាំ​ខ្លួន​លោក​ឧកញ៉ា គិត ធាង ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​រឿងនៅ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុ​ក ។ខណៈ​នេះ លោក​ឧកញ៉ា គិត ធាង កំពុង​ត្រូវ​បាន​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅឡើយ ។សូម​ជម្រាប​ថា អស់​រយៈពេល​ជាង​ពី​រស​ប្ដា​ហ៍​មក​ហើយ ​ទើប​មានការ​ឃាត់ខ្លួន​លោក​ឧកញ៉ា គិត ធាង រូប​នេះ ក្រោយ​ពី​កងកម្លាំង​មាន​សមត្ថកិច្ច ​បាន​ឆ្មក់​ចូល​បង្ក្រាប​បទនេះនៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ និ​ឃាត់ខ្លួន​មនុស្ស​ចំនួន​ជាង​៣០០​នាក់ រឹបអូស​ថ្នាំ​​បាន​ជាង ៥០​គីឡូក្រាម​ កាលពី​យប់​ថ្ងៃ​ទី​២២ ឈាន​ចូល​ថ្ងៃ​ទី​២៣ កុម្ភៈ។

គូរំលឹកឡើងវិញថា នាព្រឹកម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ជាង៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីនេះធ្វើឡងនៅមជ្ឈ

មណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាឲ្យតាមចាប់មេក្លោងជួញដូរថ្នំានៅក្លឹបកម្សាន្តរ៉ុក (Rock)។ សម្តេចតេជោ បានដាក់បទបញ្ជាដាច់ណាត់ឲ្យចាត់វិធានការទៅតាមច្បាប់ចំពោះជនជួញដូរថ្នំានៅក្លឹបកម្សាន្តរ៉ុកនេះ។ ស្រាប់តែ កាលពីព្រលប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីប្រើប្រាស់ និងជួញដូថ្នំាប្រមាណជិត ៥០គីឡូក្រាម នៅក្នុងមជ្ឈមណ្ឌលកំសាន្ត រ៉ុក ដែលសមត្ថកិច្ចបង្ក្រាបនាពេលកន្លងនេះ។

យ៉ាងណាមិញព្រឹកនេះអ្នកឧកញ៉ា គិត ធាង ត្រូវបានបញ្ចូនមកដល់សាលារាជធានីហើយ ដើម្បីសាកសួរទាក់ទងករណីមជ្ឃមណ្ឌលរ៉ក ។ នារសៀលមុននេះបន្តិចបើយោងតាមសារព័តមានក្នុងស្រុកមួយ បានលើកឡើងថា  សម្រេចចេញ​ដីកាឃុំខ្លួនហើយ នារសៀល​ថ្ងៃ​ទី​១២ មីនា នេះ ដោយនាំខ្លួនដាក់​ពន្ធនាគារ​ប៉េ​ហ្សុ​ី​ ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​​សម្រួល​ទីតាំង​ឱ្យ​ប្រព្រឹត្ត​បទល្មើស ប្រិយមិត្តចង់ជ្រាបច្បាស់ទស្សនាវិដេអូខាងក្រោម

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here