បទថៃកំពុងល្បី១បទនេះ ជាបទរបស់តារាចម្រៀងវ័យក្មេងអាយុ៥ឆ្នាំ បានបំបែកកំណត់ត្រាតារាចម្រៀងវ័យក្មេងបំផុតដែលមានអ្នកចូលទស្សនា MV ១០០លានដង ក្នុងរយៈពេលខ្លី

0
104

បទថៃកំពុងល្បី១បទនេះ ជាបទរបស់តារាចម្រៀងវ័យក្មេងអាយុ៥ឆ្នាំ បានបំបែកកំណត់ត្រាតារាចម្រៀងវ័យក្មេងបំផុតដែលមានអ្នកចូលទស្សនា MV ១០០លានដង ក្នុងរយៈពេលខ្លី

ថៃ៖ តើអ្នកជឿទេថាក្មេងត្រឹមតែអាយុ៥ឆ្នាំ ដែលជាសិស្សថ្នាក់មត្តេយ្យអាចក្លាយជាតារាចម្រៀង និងមាន MV ដែលមានអ្នកចូលទស្សនាដល់ទៅ១០០លានដង ក្នុងរយៈពេលដ៏ខ្លីនោះ។ ថ្មីៗនេះ តារាចម្រៀងវ័យក្មេងរបស់ថៃដែលមានឈ្មោះថា Karnet Saleupi ដែលមានអាយុ៥ឆ្នាំ ជាសិស្សថ្នាក់មត្តេយ្យ បានបំបែកកំណត់ត្រាជាតារាចម្រៀងវ័យក្មេងបំផុតដែលមានអ្នកចូលទស្សនា MV ១០០លានដង នៅក្នុងបណ្តាញប្រព័ន្ធផ្សព្វផ្សាយយូធូប។

កាលពី៣ខែមុន តារាចម្រៀងវ័យក្មេងរូបនេះបានបញ្ចេញ MV ផ្លូវការនៃបទ “ភ្លៀងធ្លាក់ចុះមក ឬ ហ្វុនថេលុងម៉ា (ฝนเทลงมา)” ដោយច្រៀងរៀបរាប់ពីជីវិតស្រុកស្រែខែធ្លាក់ភ្លៀង ធ្វើការដកស្ទូង។ ក្រោយមកចម្រៀងមួយបទនោះក៏បានត្រូវគេចែកចាយពេញបណ្តាញសង្គម រហូតទទួលបានការចូលទស្សនាច្រើននឹកស្មានមិនដល់ក្នុងរយៈពេលដ៏ខ្លីបែបនេះ។ តោះមកទស្សនាទាំងអស់គ្នា៖ ប្រភព៖ Khmernote TV

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here