ពេលគ្រោះថ្នាក់ដោយសារការងារ តើអ្នកទទួលបានអ្វីខ្លះពី ប.ស.ស. ?

0
45

ពេលគ្រោះថ្នាក់ដោយសារការងារ តើអ្នកទទួលបានអ្វីខ្លះពី ប.ស.ស. ?

បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) មាន​ភារ​កិច្ច​ផ្តល់​នូវ​សន្តិសុខ​សង្គម​ជា​មូល​ដ្ឋាន​ជូន​កម្មករ​និយោជិត​ទាំងអស់​ដែលធ្វើ​ការ​ក្នុង​វិស័យ​ឯក​ជន។ ប.ស.សចុះ​បញ្ជិកា​សមាជិក ទទួល​ភាគ​ទាន​របស់​សមាជិក​នោះ គ្រប់​គ្រង​មូល​និធិ​នៃ​របប ដំណើរការ និង​ផ្តល់​តាវ​កា​លិក​ដល់​សមាជិក ឬ​អ្នក​នៅ​ក្នុង​បន្ទុក។

បើអ្នកបានចុះឈ្មោះជាសមាជិករបស់បេឡាជាតិរបបសន្តិសុខសង្គម ឬហៅកាត់ ប.ស.ស. អ្នកនឹងទទួលបានរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារ ដែលមានអត្ថប្រយោជន៏ដូចជា ៖
១- សេវាសង្គ្រោះបន្ទាន់, សេវាព្យាបាល និងថែទាំ, ប្រាក់ឧបត្ថម្ភដល់អ្នក និងអ្នកថែទាំ
២- ទទួលបានប្រាក់ឧបត្ថម្ភ ៧០% នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទានប្រចាំថ្ងៃ ពេលដែលឈឺ មិនអាចទៅធ្វើការបាន និងផ្តល់ជូននូវឧបករណ៍ជំនួយផ្សេងៗប្រសិនរបួស ឬពិការ ។
៣- គ្រួសាររបស់អ្នក អាចនឹងទទួលបានប្រាក់ឧបត្ថម្ភ ប្រសិនមានគ្រោះថ្នាក់ការងាររហូតដល់បាត់បង់ជីវិត ។
(លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)

សូមទស្សនាវីដេអូខាងក្រោម៖

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here