ឪពុកម្ដាយគួរប្រុងប្រយ័ត្នចំពោះកូនតូចលោកអ្នកកុំឲ្យកើតមានដូចករណីខាងខាងលើនេះ

0
77

ឪពុកម្ដាយគួរប្រុងប្រយ័ត្នចំពោះកូនតូចលោកអ្នកកុំឲ្យកើតមានដូចករណីខាងខាងលើនេះ

ខេត្តបន្ទាយមានជ័យ៖ កុមាររី២នាក់បានលង់ទឹកនិងស្លាប់ម្នាក់យ៉ាងអាណោចអាធ័មបំផុតខណៈពួកគេបានទៅលេងទឹកក្រោយផ្ទះហេតុការណ៍ខាងលើនេះដែរបានកើតឡើងនៅក្នុងភូមិព្រីងជូរ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបបន្ទាយមានជ័យ ដែលមានចម្ងាយពីផ្ទះកុមារីរងគ្រោះប្រហែល៣០ម៉ែត្រ ហេតុការណ៍ខាងលើនេះដែលបានកើតឡើងនៅវេលាម៉ោង១០:៣០ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថាកុមាររីរងគ្រោះទាំងពីមានឈ្មោះ ១.ឈ្មោះ តុញ ម៉ានិត ភេទ ស្រី អាយុ ១៤ឆ្នាំ។ ២.ឈ្មោះ វី ណងអាយ ភេទ ស្រី អាយុ ១២ឆ្នាំ។

នៅក្នុងហេតុការណ៍ខាងលើនេះដែរត្រូវបានអ្នកភូមិជួយសង្គ្រោះបានកុមារីម្នាក់ ចំណែកឯសពកុមារីម្នាក់ទៀត
មកដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ទើបបានរកឃើញ សាកសពនៅវេលាម៉ោង១៣:៣៧នាទីរសៀលបច្ចុប្បន្នឪពុកម្ដាយកំពុងរៀបចំពិធីបុណ្យសពទៅតាមប្រពៃណី៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here