លោក សម រង្សុី បដិសេដគេវិលត្រលប់របស់លោកនៅថ្ងៃទី០៩ វិច្ចកា ខាងមុខនេះថាមិនមែនធ្វើបដិវត្តន៍ពណ៌ទេ!

0
115

លោក សម រង្សុី បដិសេដគេវិលត្រលប់របស់លោកនៅថ្ងៃទី០៩ វិច្ចកា ខាងមុខនេះថាមិនមែនធ្វើបដិវត្តន៍ពណ៌ទេ!

ភ្នំពេញ៖ បច្ចុប្បន្នស្ថានភាពនយោបាយនៅកម្ពុជាហាក់បីដូចជា ផ្គរ ព្យុះភ្លៀងដែលកំពុងតែបង្អុរមកលើដី ក្នុងខណៈដែលការវិលត្រលប់មាតុភូមិនិវត្តន៍របស់អតីតមេដឹកនាំគណបក្សប្រឆាំងលោក សម រង្សុី នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខគឺនៅថ្ងៃទី ០៩ វិច្ចការ ឆ្នាំ២០១៩ ដែលត្រូវនឹងថ្ងៃបុណ្យឯករាជ្យខ្មែរ ១៩៥៣-២០១៩។

យោងតាមការប្រកាសព័ត៌មានរបស់គណនីផេកហ្វេសបុករបស់លោក សម រង្សុីបានរៀបរាប់អំពីការវិលត្រលប់មកមាតុភូមិវិញគឺថាមិនមានការធ្វើបដិវត្តពណ៌ ឬប្រកាសសង្រ្គាមផ្តួលរំលំរដ្ឋាភិបាលនោះទេ គឺលោកវិលមកវិញដោយសន្តិវិធី និងអហឹង្សាតែប៉ុណ្ណោះ។

តាមគណនីផ្លូវការដដែលបានលើកឡើងខ្លឹមសារទាំងស្រុងថា៖ “ផ្ទុយស្រឡះពីអ្វីដែល ហ៊ុន សែន លើកឡើង មាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ថ្ងៃ ០៩ វិច្ឆិកា ២០១៩នេះ មិនមែនជាបដិវត្តន៍ពណ៌ទេ ហើយក៏មិនមែនជារដ្ឋប្រហារដែរ។ មាតុភូមិនិវត្តន៍ដ៏អហិង្សា និងដោយសន្តិវិធីនេះ គឺជាការផ្តល់អំណាចឲ្យទៅប្រជាពលរដ្ឋ ដូចតាមគម្រូព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៅប្រទេសហ្វីលីពីន ក្នុងឆ្នាំ ១៩៨៦ ដែលគេឲ្យឈ្មោះថា អំណាចប្រជាពលរដ្ឋ (People Power)។ ព្រឹត្តិការណ៍នេះ បានធ្វើឲ្យពិភពលោកទាំងមូល មានការគោរពនិងស្ញប់ស្ញែង ចំពោះភាពក្លាហាន និងប្រាជ្ញាឈ្លាសវៃ របស់ប្រជាពលរដ្ឋហ្វីលីពីន។ ក្នុងឆ្នាំ ២០១៩នេះ ប្រជាពលរដ្ឋខ្មែរ នឹងបង្ហាញថា ពួកយើងក៏គួរឲ្យពិភពលោកគោរពនិងស្ញប់ស្ញែង ដូចប្រជាពលរដ្ឋហ្វីលីពីន អញ្ចឹងដែរ”។ទោះជាយ៉ាងណាការវិលត្រលប់របស់លោក សម រង្សុីពេលនេះកំពុងតែត្រូវបានមតិខ្លះគេមើលឃើញថាជាការបង្កចលាចលអោយវឹកវរដើម្បីបំបែកអំណាចប្រមូលផ្តុំរបស់រដ្ឋាភិបាល ឬផ្តួលរំលំរដ្ឋាភិបាល ចំណែកមតិខ្លះបានលើកឡើងថាជាការធ្វើអោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ខឹង ដើម្បីបង្ហាញមជ្ឍដ្ឋានអន្តរជាតិអោយដឹងថារដ្ឋាភិបាលសព្វថ្ងៃជារដ្ឋាភិបាលដែលគ្រប់គ្រងដោយរបបផ្តាច់ការ ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here