គួរខ្មាស់គេទេ! ស្រ្តីជនជាតិជប៉ុនម្នាក់ព្យាយាមចាក់បំពេញផ្លូវថ្នល់នេះជារៀងរាល់ថ្ងៃរហូតទទួលបាន…(មានវីដេអូ)

0
61

គួរខ្មាស់គេទេ! ស្រ្តីជនជាតិជប៉ុនម្នាក់ព្យាយាមចាក់បំពេញផ្លូវថ្នល់នេះជារៀងរាល់ថ្ងៃរហូតទទួលបាន…(មានវីដេអូ)

ក្រុងព្រះសីហនុ៖ មនុស្សទូទៅប្រាកដជាបានស្គាល់ហើយពូជសាសន៍ជប៉ុនដែលជាពូជសាសន៍ថ្លៃថ្នូរជាងគេលើលោក ទាំងសុជីវធម៌ និងសកម្មភាពមនុស្សធម៌ជាច្រើននៅលើពិភពលោក ហើយក៏ត្រូវបានគេចាត់ទុកថា ប្រជាជនប្រទេសនេះគឺចូលចិត្តបរិស្ថានស្អាត​ ការរស់នៅស្អាត និងរបៀបរបបទំនាក់ទំនងជាមួយអ្នកដទៃប្រកបដោយសុជីវធម៌ខ្ពស់ផងដែរ។

យោងតាម​ម្ចាស់​គណនី Facebook ឈ្មោះ Kuy Hok បាន​ឱ្យ​ដឹង​ថា ស្ត្រី​ជន​ជាតិ​ជប៉ុន​រូប​នេះ គឺ​ជា​ម្ចាស់​ហាង​សាម៉ូរ៉ៃ នៅ​ខេត្ត​ព្រះសីហនុ។ ដោយសារ​ផ្លូវ​មាន​ជង្ហុក​ច្រើន ទើប​ស្ត្រី​រូប​នេះ បាន​យក​ដី​ចាក់​បំពេញ​ជង្ហុក​នោះ​ជា​រៀង​រាល់​ថ្ងៃ អស់​រយៈ​ពេល​ជាង​មួយ​ខែ​មក​ហើយ តាំង​ពី​ផ្លូវ​ពិបាក មាន​ដក់​ទឹក រហូត​ដល់​ផ្លូវ​ស្រួល​ជិះ​វិញ។ ផ្លូវ​ដែល​ស្ត្រី​ជន​ជាតិ​ជប៉ុន ជួយ​ចាក់​បំពេញ​នោះ គឺ​នៅ​ម្ដុំ​ផ្លូវ​ជិត​ផ្ទះ​ជាងលីម។

អ្នក​ដែល​បាន​ឃើញ​វីដេអូ​នេះ នាំ​គ្នា​សរសើរ​ស្ត្រី​ជន​ជាតិ​ជប៉ុន​នោះ​យ៉ាង​ខ្លាំង ចំពោះ​ការ​ព្យាយាម និង​គិត​គូរ​ធ្វើ ជា​ជាង​ការ​រិះ​គន់។ តាម​ពិត ការ​ថែ​រក្សា​ផ្លូវ​ថ្នល់ ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ ប៉ុន្តែ​ពេល​ខ្លះ ក៏​ធ្វើ​មិន​ទាន់ ដោយ​ទាមទារ​ឱ្យ​មាន​ការ​ចូល​រួម​ពី​ប្រជាជន​នៅ​ក្នុង​មូលដ្ឋាន។ ប្រសិន​បើ​ជួយ​គ្នា​ម្នាក់​បន្តិច ទាំង​បញ្ហា​សំរាម និង​បញ្ហា​ផ្លូវ ជឿ​ជាក់​ថា​អាច​ដោះ​ស្រាយ​បាន​ខ្លះ មិន​មាន​បញ្ហា​ធ្ងន់​ធ្ងរ​នោះ​ទេ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here