ហេតុអ្វីស្ត្រីមានផ្ទៃពោះ ត្រូវតែពិនិត្យឈាម និងទឹកនោម?

0
101

ហេតុអ្វីស្ត្រីមានផ្ទៃពោះ ត្រូវតែពិនិត្យឈាម និងទឹកនោម?

ការពិនិត្យឈាម និងទឹកនោមក្នុងអំឡុងពេលមានផ្ទៃពោះពិតជាមានសារៈសំខាន់សម្រាប់ស្ត្រីដែលកំពុងតែពរពោះ ពីព្រោះគ្រូពេទ្យជំនាញនឹងអាចដឹងបាននូវស្ថានភាពសុខភាព និងកត្តាប្រឈម របស់អ្នកម្តាយ និងទារកជាមុន ដែលអាចអោយគ្រូពេទ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកំណត់បាន នូវរោគវិនិច្ឆ័យ និងការព្យាបាលបានត្រឹមត្រូវដែលធ្វើអោយអ្នកម្តាយជៀសបាននូវហានិភ័យទាំងឡាយ។

ក) ការពិនិត្យឈាម និងទឹកនោមដើម្បីស្វែងរកនូវជំងឺប្រឈមដូចជា៖ ទឹកនោមផ្អែមក្នុងអំឡុងពេលមានផ្ទៃពោះ លើសសម្ពាធឈាម កង្វះគ្រាប់ឈាមក្រហម បង្រុងក្រឡាភ្លើង មេរោគថ្លើមប្រភេទ បេ និងសេ…

ខ) ជាធម្មតាការពិនិត្យឈាមនិងទឹកនោមត្រូវធ្វើឡើងចំនួន២ដង (អាចលើសពីនេះក្នុងករណីចាំបាច់) ក្នុងអំឡុងពេលមានផ្ទៃពោះ៖១- នៅពេលចាប់ផ្តើមមានកូន៖ ការពិនិត្យរកក្រុមឈាម (Rhésus(+) ឬ Rhésus(-))
ការពិនិត្យគ្រាប់ឈាម: (កង្វះគ្រាប់ឈាមក្រហម, ប្លាកែត (plaquettes) ចុះទាប,…) ការពិនិត្យរកមេរោគ (អេដស៍, ស្វាយ, ព្រូនឆ្មារ, ស្អូច,…) ពិនិត្យជាតិស្ករ ក្នុងឈាម លើស ឬខ្វះជាតិស្ករ។
២- នៅពេលជិតសម្រាល ការពិនិត្យឈាមនៅរយៈពេលនេះមានសារៈសំខាន់ សម្រាប់ត្រៀមនៅពេលសម្រាល (សម្រាលដោយធម្មជាតិ ឬវះកាត់)។

ការពិនិត្យសុខភាព និងតាមដានផ្ទៃពោះ គឺមានសារៈសំខាន់ណាស់សម្រាប់អ្នកម្តាយ និងទារក
ដូចនេះស្ត្រីមានផ្ទៃពោះគួរឆាប់មកពិគ្រោះមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត។“សុខភាពម្តាយ និងទារកបានល្អគឺជាសុភមង្គលនៃក្រុមគ្រួសារ”៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here