តារាសម្តែងភាពយន្ត សាវិន ហ្វីលីព បោះទុនធំវិនិយោគលើអចលនទ្រព្យជាមួយក្រុមហ៊ុន KSL

0
938

តារាសម្តែងភាពយន្ត សាវិន ហ្វីលីព បោះទុនធំវិនិយោគលើអចលនទ្រព្យជាមួយក្រុមហ៊ុន KSL

ភ្នំពេញ៖ ថ្មីៗ​នេះ តារា​សម្តែងភាពយន្ត​ចាស់​វស្សា​ លោក សាវិន ហ្វីលីព បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល​មិន​តិច​ឡើយ​ទៅ​លើ​មុខ​ជំនួញ​ថ្មី​​ដោយ​លោក​បាន​ដាក់​ទុនវិនិយោគមួយភាគធំជាមួយនឹងក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកមួយឈ្មោះថា KSL (King Safe Land) សំរាប់គម្រោងទី១០នៃការពុះដីឡូត៍លក់ ។

មុខ​ជំនួញ​ខាង​លើ គឺ​ជា​គម្រោង​ដីឡូតិ៍ ដោយ​លោក​បានដឹង និងសិក្សាពីគម្រោងនេះយូរហើយជាមួយនឹងដៃគូរវិនិយោគ ដែល​ស្ថិត​នៅ​ជាយ​ក្រុង​ជាតំបន់កំពុងតែអភិវឌ្ឍន៍ខ្លាំង​។ ជំនួញ​នោះ​មាន​ដី​ច្រើន​ឡូត៍ ដែល​សរុប​ជា​ដើម​ទុន​វិញ គឺ​រាប់​សិប​ម៉ឺន​ដុល្លារ​ឯណោះ។ លោក សាវិន ហ្វីលីព បាន​បញ្ជាក់​ឲ្យ​ដឹង​ថា គម្រោងទី១០ នេះលោកនឹងធ្វើការជ្រើសរើសភ្នាក់ងារលក់ជាច្រើនរូបដើម្បីធ្វើការលក់ និងចែកចាយព័ត៌មានអោយបានទូលំទូលាយ ហើយលោកក៏នឹងផ្តល់ទំនុកចិត្តដល់អតិថិជននៅលើ​មុខជំនួញ​ដីឡូត៍​នេះផងដែរ។

ចំពោះទីតាំងគម្រោង តម្លៃ និងលក្ខខណ្ឌផ្សេងៗ លោក និងក្រុមដៃគូវិនិយោគនឹងធ្វើការចេញផ្សព្វផ្សាយជាសាធារណៈក្នុងពេលឆាប់ៗខាងមុខនេះ ដោយលោកគ្រាន់តែបញ្ជាក់ថា គម្រោងទី១០នេះមានទំហំដីធំ រាប់សិបហិចតាឯណោះ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here