បែបនេះហើយ មនុស្សសង្ឃឹមរស់តិចណាស់

0
38

បែបនេះហើយ មនុស្សសង្ឃឹមរស់តិចណាស់

ថៃ៖ គ្រោះថ្នាក់ចរាចរមួយនេះកើតឡើង នៅល្ងាចថ្ងៃទី 12 ខែ មីនា នៅស្រុក Nong Yai ខេត្តសូរិន្ទ បង្ករឡើងដោយរថយន្ដ Pick-up បានបុកឡានដឹងអំពៅពីខាងក្រោយឆ្លុះកញ្ចក់ធ្វើអោយអ្នកជិះក្នុងរថយន្តនេះជាប់ក្នុងកាប៊ីនទំរាំយកចេញបាន។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា Nissan Nawara ពណ៌ខ្មៅ ស្លាកលេខ ក្រុងថេប3243 បានបុកពីក្រោយឡានដែលកង់ 6 Isuzu ដឹកអំពៅ ពណ៌ខៀវ ស្លាកលេខ សូរិន្ទ81-8277 ដែលនៅពីមុខឡានធ្លុះកញ្ចក់ពេញទំហឹង។

មនុស្សម្នាក់បានរងរបួសធ្ងន់ជាតៃកុងរថយន្តភីកអាប់បានបញ្ជូនទៅពេទ្យភ្លាមៗ ដោយរងរបួសភ្នែក និងផ្ទៃមុខ រយេៈធំ ។ អ្នករួមដំណើរពីរផ្សេងទៀតរងរបួសបំពង់ក សន្លប់មិនដឹងខ្លួន ហើយស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

តាមរយៈការស៊ើបអង្កេត និងធ្វើកំណត់ហេតុ លោក សន្យាយ ប៊ុតដាង អាយុ 68 ឆ្នាំ ជាបើកឡានបុកឡានដឹកអំពៅ ដោយសារគាត់មានល្បឿនលឿនពេក។ តាមការៀបរាប់របស់ លោក ពុង សាកាន អាយុ 45 ឆ្នាំជាអ្នកបើកឡានដឹកទំនិញដែលមានកង់ប្រាំមួយបានប្រាប់ប៉ូលីសថា ខណះពេលដែលលោកកំពុងបើកបរលើដងផ្លូវសុខៗស្រាប់តែមកដល់កន្លែងកើតហេតុគាត់លឺសំលេងខ្លាំងនៅខាងក្រោយឡានរបស់គាត គាត់បានឈប់មកមើល ហើយឃើញឡានភីបអាប់នេះជាប់នឹងកន្ទុយឡានគាត់ ហើយមានអ្នករងរបួសច្រើន និងមានឈាមដាបពេញឡានទើបគាត់ប្រញាប់ហៅឡានពេទ្យមក។

ក្រោយពីធ្វើកំណត់ហេតុ និងពិនិត្យនៅកន្លែងកើតហេតុ ប៉ូលីសនឹងស៊ើបអង្កេតបន្ថែមករណីគ្រោះថ្នាក់ចរាចរនេះ តាមនីតិវិធីច្បាប់៕

ប្រភព៖ Tamsu

LEAVE A REPLY

Please enter your comment!
Please enter your name here