ឆ្មាមួយក្បាលជួយសង្គ្រោះទារកម្នាក់បានសម្រេចខណៈទារកវារទៅរកកាំជណ្តើរ(មានវីដេអូ)

0
772

ឆ្មាមួយក្បាលជួយសង្គ្រោះទារកម្នាក់បានសម្រេចខណៈទារកវារទៅរកកាំជណ្តើរ(មានវីដេអូ)

ជាធម្មតាមនុស្សយើងតែងតែគិតថាឆ្កែជាអ្នកការពារផ្ទះ និងការពារម្ចាស់ដែលវាអាចនឹងលះបង់ជីវិតវាដើម្បីការពារម្ចាស់របស់ពួកគេ។ ម៉្យាងវិញទៀតសត្វឆ្មាជាទូទៅត្រូវបានគេដឹងថាជាសត្វដែលមិនចេះខ្វល់ និងស្លូត និងអកម្មនៅក្នុងផ្ទះប៉ុន្តែតើអ្នកដឹងទេថាសត្វឆ្មាក៏មានសភាវគតិការពារដែរ។

យោងតាមសារព័ត៌មានChina Press បានអោយដឹងថាឆ្មាមួយក្បាលបានជួយសង្គ្រោះទារកម្នាក់លូនលេងបិះនឹងធ្លាក់ពីលើជណ្តើរនៅពេលដែលក្មេងតូចនេះនៅក្នុងបន្ទប់ទទួលភ្ញៀវតែពីនាក់នឹងឆ្មា។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោងប្រហែល ៥ ព្រឹក។ វីដេអូមួយនេះបង្ហាញពីទារកអាយុប្រហែលតិចជាងមួយឆ្នាំលូនចេញពីក្នុងបន្ទប់ទទួលភ្ញៀវឆ្ពោះទៅកាំជណ្តើរ។ គាត់ប្រហែលជានៅអាយុតិចដែលគាត់មិនអាចដើរបាននៅឡើយដូច្នេះការលូនវារគឺជាមធ្យោបាយតែមួយគត់របស់គាត់ក្នុងការដើរជុំវិញបន្ទប់ដើម្បីលេង។

ខណៈពេលក្មេងនេះបានលូនទៅរកកាំជណ្តើរពេលនោះកូនឆ្មាបានគេឃើញក៏រត់មកគៀរក្មេងតូចនោះអោយមកសាឡុងវិញក្នុងបន្ទប់ទទួលភ្ញៀវ។ បន្ទាប់មកទារកខិតជិតជណ្តើរម្តងទៀត ឆ្មានោះក៏ធ្វើសកម្មភាពភ្លាមៗលោតចេញពីសាឡុងហើយរត់ទៅទារកនោះ។ ពេលទៅដល់ទារកឆ្មាបានប្រើក្រញាំតូចរបស់វាដើម្បីបញ្ឈប់ទារកកុំឲ្យវារទៅមុខទៀត។

ទារកមិនត្រូវបានគេសញ្ជឹងគិតដោយសកម្មភាពរបស់សត្វឆ្មាហើយទើបតែងាកទៅបន្ទប់ទទួលភ្ញៀវវិញ។ នៅក្នុងវីដេអូនេះបានអោយដឹងថាសត្វឆ្មាជាសត្វមានសភាវគតិល្អដូចសត្វដទៃដែរ ចេះដឹងថាកន្លែងណាមានគ្រោះថ្នាក់ និងជួយបង្កនូវគ្រោះថ្នាក់ជាយថហេតុចំពោះក្មេងតូចនេះ។ គេមិនទាន់ដឹងថាហេតុអ្វីបានជាទារកនៅម្នាក់ឯងក្នុងបន្ទប់ទទួលភ្ញៀវ ដូចនេះសូមមាតាបិតាប្រុងប្រយ័ត្នចំពោះករណីមួយនេះ៕ប្រភព៖ChinaPress

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here