បែកធ្លាយសេចក្តីថ្លែងការណ៍ព័ត៌មានគណបក្សប្រជាជនថាអោយកងទ័ពរក្សាជំហរអហឹង្សាជាមួយនឹងប្រជាជនអមដំណើរលោក សម រង្សុី

0
2217

បែកធ្លាយសេចក្តីថ្លែងការណ៍ព័ត៌មានគណបក្សប្រជាជនថាអោយកងទ័ពរក្សាជំហរអហឹង្សាជាមួយនឹងប្រជាជនអមដំណើរលោក សម រង្សុី

ថ្ងៃវិលត្រលប់របស់លោក សម រង្សុីកាន់តែជិតមកដល់កងកម្លាំងរបស់រដ្ឋាភិបាលបានត្រៀមរួចជាស្រេចចំពោះការចាប់ខ្លួនលោក សម រង្សុី និងសហការីរបស់លោក។ ចំពោះប្រជាជនដែលគាំទ្ររបស់លោក នឹងហែហមលោក សម រង្សីវិលចូលស្រុកតាមព្រំដែនថៃដោយសន្តិវិធី និងអហឹង្សានៅថ្ងៃទី ០៩ វិច្ចការ ឆ្នាំ២០១៩ខាងមុខនេះ។

ទន្ទឹមនឹងការប្រកាសចូលស្រុកវិញរបស់លោក សម រង្សុីធ្វើអោយអ្នកគាំទ្រនៃគណបក្សទាំងពីរតាមវាយប្រហារគ្នាទៅវិញទៅមកឥតឈប់ឈរដែលបង្កអោយមានបាតុភាពហឹង្សា និងអសន្តិសុខទៅតាមស្ថានការណ៍បច្ចុប្បន្ន។ នេះជាអ្វីដែលពលរដ្ឋមានការព្រួយបារម្ភខ្លាំងជាមួយនឹងសន្តិសុខសន្តិភាពប្រទេសជាតិ ជាពិសេសមានការគំរាមគំហែងពីសំណាក់មេដឹកនាំកងទ័ពធំៗជាដើម។

ទោះជាយ៉ាងណាមានការបែកធ្លាយសេចក្តីថ្លែងការណ៍រួមមួយពីគណបក្សប្រជាជនដែលបានបង្ហាញពីជំហរ និងកិច្ចការពាររដ្ឋាភិបាលស្របច្បាប់ ជាតិ សាសនា ព្រះមហាក្សត្រ ថាសូមអោយកងកម្លាំងគ្រប់លំដាប់ថ្នាក់រក្សានូវភាពស្ងប់ស្ងាត់ និងអហឹង្សាក្នុងខណៈពេលដែលលោក សម រង្សុីចូលទឹកដីកម្ពុជា ជាពិសេសកងកម្លាំងមិនត្រូវធ្វើអ្វីដែលបង្កអោយមានហឹង្សាដាច់ខាតចំពោះប្រជាជន និងអ្នកគាំទ្របក្សប្រឆាំងពេលអមដំណើរលោក សម រង្សុី។ ចំណែករឿងទោសក្បត់ជាតិនោះទុកអោយច្បាប់ និងតុលាការកាត់ទោសតាមនីតិវិធី៕ សូមមើលសេចក្តីថ្លែងការណ៍ខាងក្រោម៖

ប្រភព៖ Tor Nimol

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here