ថ្មីៗ! អាជ្ញាធរអន្តោប្រវេសន៍ម៉ាឡេសុីឃាត់ខ្លួនលោក ស្រី មួរ សុខហួរ ខណៈដែលលោកស្រី…

0
142

ថ្មីៗ! អាជ្ញាធរអន្តោប្រវេសន៍ម៉ាឡេសុីឃាត់ខ្លួនលោក ស្រី មួរ សុខហួរ ខណៈដែលលោកស្រី…

យោងតាមសារព័ត៌មានក្នុងស្រុកបានអោយដឹងថា អាជ្ញាធរអន្តោប្រវេសន៍ម៉ាឡេស៊ីបានធ្វើការឃាត់ខ្លួនលោកស្រី មួរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិនៅមុននេះបន្តិច នេះបើយោងតាមប្រភពព័ត៌មានដែលបានផ្តល់ជូនដល់ភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ ដែលការឃាត់ខ្លួននោះត្រូវបានធ្វើឡើងមុននឹងគម្រោងការមាតុភូមិនិវត្តន៍របស់ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី រួមទាំងលោកស្រី មួរ សុខហួរ ផងដែរនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

កាលពី​ចុងខែ​តុលា អ្នកស្រី មូរ សុខ​ហួរ ត្រូវបាន​បណ្តេញ​ចេញពី​ប្រទេស​ថៃ​។ កាលពី​ថ្ងៃទី​០៦​វិច្ឆិកា ឆ្នាំ​២០១៩ អ្នកស្រី មូរ សុខ​ហួរ ក៏បាន​គេច​ចេញពី​ប្រទេស​ឥណ្ឌូនេស៊ី ក្រោយពី​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បានស្នើ​សុំ​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច​ឥណ្ឌូនេស៊ី ចាប់ខ្លួន​អ្នកស្រី​។​ សូម​រម្លឹកថា ដំណឹង​នៃ​ការចាប់ខ្លួន​អ្នកស្រី មូរ សុខ​ហួរ បានកើត​ឡើង ក្រោយ​អាជ្ញាធរ​សមត្ថកិច្ច​ម៉ាឡេស៊ី ទើបតែ​ចាប់ខ្លួន​អតីត​សកម្មជន​អតីត​គណ​ក្សស​ង្គ្រោះ​ជាតិ ២​នាក់ កាលពី​ប៉ុន្មាន​ថ្ងៃមុន ហើយ​គ្រោង​នឹង​បញ្ជូន​មកកាន់​ប្រទេស​កម្ពុជា​។​

​រហូតដល់​ថ្ងៃទី​០៧ ខែវិច្ឆិកា​នេះ សេចក្តីរាយការណ៍​បង្ហា​ញ​ថា យ៉ាងហោចណាស់ អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៤៨​នាក់ ត្រូវបាន​ចាប់ឃុំខ្លួន នៅក្នុង​ប្រទេស​កម្ពុជា ដោយសារតែ​ពួកគេ​ទាំងនោះ បាន​ចូលរួម​គំនិត​ក្បត់ ជាមួយ​សមរង្ស៊ី ក្នុង​បំណង​ប្រមូលផ្តុំ ធ្វើ​រដ្ឋប្រហារ ថ្ងៃទី​០៩​វិច្ឆិកា ឆ្នាំ​២០១៩ តាម​ការអំពាវនាវរ​បស់​មេ​ឧទ្ទាម សម រង្ស៊ី​។​

​ទណ្ឌិត សម រង្ស៊ី បានប្រកាស​ពី​គម្រោង ធ្វើដំណើរ​ពី​ប្រទេស​បារាំង មក​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​ដឹកនាំ​រដ្ឋប្រហារ តាម​អ្វីដែល​មេ​ឧទ្ទាម​នេះ ប្រកាសថា ធ្វើឡើង​តាមរយៈ​អំណាច​ប្រជាជន​។​ ប៉ុន្តែ​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រី​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា បានប្រកាស មិន​អនុញ្ញាត​ឲ្យ​ទណ្ឌិត សមរង្ស៊ី ចូល និង​ប្រើប្រាស់​ទឹកដី​ថៃ ដើម្បី​ធ្វើ​នយោបាយ​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ឡើយ​៕​

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here