ហួសចិត្ត! ពលរដ្ឋប្រទះឃើញសពអណ្តែតទឹកមកគៀនច្រាំង ចៅសង្កាត់កោះដាច់អោយគេរុញសពទៅកណ្តាលទន្លេវិញ

0
9423

ហួសចិត្ត! ពលរដ្ឋប្រទះឃើញសពអណ្តែតទឹកមកគៀនច្រាំង ចៅសង្កាត់កោះដាច់អោយគេរុញសពទៅកណ្តាលទន្លេវិញ

ភ្នំពេញ៖ សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកទន្លេមេគង្គ រសាត់ចូលមកជិតមាត់ច្រាំង ត្រូវបានអាជ្ញាធរសង្កាត់បញ្ជាបានរុញចេញទៅកណ្ដាលទន្លេវិញ ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១២និង៣០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅចំណុចដងទន្លេមមេគង្គ ត្រង់កំពង់ដខ្ទរ ក្នុងភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា ។

សមត្ថកិច្ចបានឲ្យដឹងថា សពបុរសមិនស្គាល់អត្តសញ្ញាណនោះ ស្លៀកខោ ប៉ារ៉ាជើងខ្លី ពាក់អាវយឺតពណ៌ខ្មៅ ពុំស្គាល់អត្តញ្ញាណឡើយ ហើយក៏ពុំទាន់ឃើញសមត្ថកិច្ចចុះទៅស្រង់យកទៅពិនិត្យ ដែរ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា សពបុរសនោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ អណ្តែតទឹក នៅតាមដងទន្លេមេគង្គ តាំងពីវេលាម៉ោង៧ព្រឹក ហើយ សពចេះតែរសាត់តាមខ្យល់និងខ្សែទឹកហូរ រហូតដល់ថ្ងៃត្រង់បានរសាត់ចូលមកក្បែរច្រាំង ត្រង់កំពង់ដ បានបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។

ប្រភពពត៌មានបានឲ្យដឹងទៀតថា បន្ទាប់ពីមានការភ្ញាក់គេឃើញ លោកចៅសង្កាត់កោះដាច់ ក៏បានចុះទៅកន្លែងកើតហេតុ ហើយបានបញ្ជាឲ្យប្រជាការពាររុញសាកសពចេញទៅកណ្ដាលទន្លេវិញ តែទោះបីយ៉ាងណា ពុំមាននណារុញសាកសពនោះចេញទេ ហើយរហូតមកដល់ម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ដដែលនោះ ក៍គេពុំទាន់ឃើញអាជ្ញាធរ ឬសមត្ថកិច្ចណា មកស្រង់សាកសព ដើម្បីត្រួតពិនិត្យ និងធ្វើកោសល្យវិច័យដែរ ៕ប្រភព៖KBN

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here