រស់មិនយូរទេ! រឹបអូសគ្រឿងសមុទ្រជាង ៧តោន មានសារធាតុគីមដូចចាហ៊ួយចាក់ក្នុងបង្គា

0
46

រស់មិនយូរទេ! រឹបអូសគ្រឿងសមុទ្រជាង ៧តោន មានសារធាតុគីមដូចចាហ៊ួយចាក់ក្នុងបង្គា

ភ្នំពេញ៖ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ចរកឃើញ និងរឹបអូសគ្រឿងសមុទ្រប្រមាណ៧.៥តោន ដែលឈ្មួញប្រុងយកមកចែកចាយក្នុងទីផ្សារនៅភ្នំពេញ។ តើសុខភាពពលរដ្ឋខ្មែរនឹងទៅជាយ៉ាងណា ខណៈឈ្មួញទុច្ចរិតនៅតែបន្តចែកចាយ ផលិតផលចំណីអាហារដែលសារធាតុគីមីដូចចាហ៊ួយចូលក្នុងបង្គា ហើយចែកចាយលក់តាមទីផ្សារនានា។

មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានចូលរួមជាមួយនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងកម្លាំងចម្រុះ ត្រួតពិនិត្យគ្រឿងសមុទ្រពុំមានច្បាប់ដោយបានត្រួតពិនិត្យជាក់ស្តែង និងធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់។

ក្រោយពីការត្រួតពិនិត្យរួចរាល់ សមត្ថកិច្ចបានរកឃើញ នូវសារធាតុទឹកខាប់ដូចចាហ៊ួយ ហើយបានបញ្ជូនទៅមន្ទីរពិសោធ៍រកសារធាតុគីមីហាមឃាត់។ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យដកហូតគ្រឿងសមុទ្រទាំងនោះដែលមានទម្ងន់សរុបជាង៧តោន  ដើម្បីដុតបំផ្លាញចោលតែម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here