ចន ច័ន្ទលក្ខិណា៖ បើលោក ហេង ឡុងជាប់គុកដោយសារជួយសិល្បករ ខ្ញុំសុខចិត្តយកបាយឲ្យលោកមួយថ្ងៃបីពេល(មានវីដេអូ)

0
297

ចន ច័ន្ទលក្ខិណា៖ បើលោក ហេង ឡុងជាប់គុកដោយសារជួយសិល្បករ ខ្ញុំសុខចិត្តយកបាយឲ្យលោកមួយថ្ងៃបីពេល(មានវីដេអូ)

ភ្នំពេញ៖ ប្រិមិត្តប្រាកដជាបានស្គាល់ហើយ អ្នកនាង ចន ចន្ទ័លក្ខណា ជាប្រធាន សមាគមន៏សិល្បះករខ្មែរ បានបោះពាក្យសម្តីតាមបណ្តាញសង្គម ថា លោក ហេង ឡុង ជាប់គុកដោយសារ ជួយសិល្បះករ ដោយគ្រាន់តែបង្ហោះវិដេអូ បើលោកហេង ឡុងជាប់ គុក ដោយសាររឿងជួយគេនោះ អ្នកសុខចិត្ត យកបាយឲ្យ លោកហេង ឡុង មួយថ្ងៃ បីពេល តែក្រោយពីចប់រឿងនេះនាងតាំងចិត្តមិនលូកដៃជួយរឿងរបស់អ្នកណា តែបើឈឺខ្ញុំជួយ។

ការបោះពាក្យសម្តី អ្នកនាង ចន ចន្ទ័លក្ខណា ប្រធាន សមាគមន៏សិល្បះករខ្មែរ បានធ្វើឡើង ក្រោយពីលោក ហេង ឡុង បង្ហោះសារនិងវិដេអូឃ្លឹប សិល្បះករម្នាក់ ស្រែក យំឡំាប៉ា និងបានចេញមុខអះអាងថាខ្លួនជាប្រពន្ធរបស់លោក ផែ សុវណ្ណារិទ្ធ នៅចំថ្ងៃចូលរោង ធ្វើ ឪពុកម្តាយ និងសាច់ញាតិទាំងសងខាង មិនសប្បាយចិត្ត ពិធីមង្គលការ អ្នកនាង ធី សុវណ្ណថា ភរិយា លោក ផែ សុវណ្ណរិទ្ធ មានល្អក កករ ។ក្រោយពីពិធី មង្គលការបានចប់សព្វគ្រប់ អ្នកនាង ធី សុវណ្ណថា បានសសេរប្រកាសជាបន្តបន្ទាប់ ប្តឹង លោកហេង ឡុង និងកញ្ញា ចរិយា ឲ្យចេញមុខតទល់គ្នា ដើម្បីបង្ហាញការពិត សូម្បីតែ នៅក្នុងសន្និសិទ្ធិ កាសែតកាលពីព្រលប់ ថ្ងៃទី៦ វិឆ្ឆកា អ្នកនាង ធីសុវណ្ណថា ក៏ព្រមាន ប្តឹង ឲ្យលោកហេង ឡុង បង្ហាញការពិត ជុំវិញបញ្ហានោះ ។

យោងតាមសំណេរ របស់ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ក៏បានមានការលើក ឡើងនៅលើទំព័រហ្វេសបុករបស់ខ្លួនកាលពីថ្មីៗនេះ ថា៖ «ជិតចប់អ ណត្តិហើយ ខំធ្វើការអោយល្អទៅ មិនចាំបាច់គិតរឿងអនាគតគ្រួសារទេ ម្ងៃៗ គិតតែដោះស្រាយរឿងដ៏មហារញ៉េ រមញ៉ៃទៅ អ្នកណាមានបញ្ហា ឈឺ ថ្កាត់យប់ព្រលប់ ក៏ខលរកដែរ ។ទីបំផុតយើងក្លាយជាជនមានកំហុស ការដែលផុសវិដេអូតាមសំណូមពររបស់ស្ត្រីដែលយំស្រែកតាមទូរស័ព្ទ ព្រោះតែខ្លាចគេទៅអុកឡុកអោយផ្អើលរោងការ ដល់ពេលយើងផុសគេប្តឹង អញ្ចឹងតាមដំណើរទៅ បើជាប់គុគចាំខ្ញុំយកបាយទៅជូនមួយថ្ងៃ 3ពេល ឆ្លងកាត់រឿងកន្លងមកនេះគឺខ្ញុំតាំងចិត្តមិនលូកដៃជួយរឿងរបស់អ្នកណា តែបើឈឺខ្ញុំជួយ»។

សូមរំលឹកថា មុនមួយថ្ងៃនៃពិធីមង្គលការរបស់អ្នកនាង ធី សុវណ្ណថា ស្រាប់តែមាន នារីម្នាក់បានទាក់ទងទៅលោក ហេង ឡុង ហើយអះអាងថាធ្លាប់ជាគូស្នេហ៍របស់ស្វាមីអ្នកនាង អ្នកនាង ធី សុវណ្ណថា ដែលព័ត៌មាននេះបានបង្កើតឲ្យមានបញ្ហា ល្អកកករជាខ្លាំង នៅក្នុងគ្រួសាររបស់អ្នកនាងខ្លាំង ភ្លាមៗនោះ អ្នកនាង បានព្រមានទៅកាន់លោក ហេង ឡុង និងនារីដែលបង្កបញ្ហា ឲ្យចេញមុខបកស្រាយ និងធ្វើសន្និសិទ្ធិកាសែត ដើម្បីរកខុសត្រូវ ព្រោះថាវាប៉ះពាល់ដល់កិត្តិយសរបស់អ្នកនាងខ្លាំងណាស់ បើមិនចឹងទេអ្នកនាងនឹងប្តឹងទាំងពីរនាក់តែម្តង។ក្រោយឃើញការស្នើសុំភ្លាម លោក ហេង ឡុង ក៏បានធ្វើការឆ្លើយតប ដោយប្រកាសធ្វើ សន្និសីទនៅថ្ងៃស្អែក ទី៦ វិច្ឆិការ វេលាម៉ោង ៦ល្ងាច នៅសមាគមសិល្បករខ្មែរ ផ្លូវ៦០៨ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ប៉ុន្តែអ្វីដែល ខកចិត្តនោះគឺ កញ្ញា ចរិយា ដែលជាអ្នកបង្កបញ្ហា ដល់ពេលម៉ោងធ្វើសន្និសិទ្ធកាសែត ហើយបែជាមិនឃើញកបង្ហាញមុខដូចការអះអាងកន្លងមក នោះឡើយ គឺឃើញតែ លោកហេង ឡុង មេធាវី លោក ផែ សុវណ្ណារិទ្ធ អ្នកនាង ធី សុវណ្ណថា ចេញមុខមកបកស្រាយ ដោយអ្នកនាង ធី សុវណ្ណថា សម្តែងការខឹងសម្បា ចំពោះលោក ហេង ឡុង និងកញ្ញាចរិយា មិនគួរ ណាយកមង្គលការ របស់ខ្លួន ធ្វើឲ្យមានបញ្ហា ក្នុងគ្រួសារពួកគេឡើយ ។

ដោយសារតែកញ្ញា ចរិយា មិនចូលខ្លួនធ្វើស្និសិទ្ធិកាសែត តទល់គ្នា អ្នកនាង ធីសុវណ្ណថា បានប្រកាសឲ្យមាហាជន បើប្រាប់ពីទីតាំងលាក់ខ្លួន កញ្ញា ចរិយា នាងនិងឲ្យ ប្រាក់ ១ម៉ឺនដុល្លារ ។ហើយនៅថ្ងៃនេះបណ្តឹងរបស់នាង និងត្រូវដាក់ចូល តុលាការតាមរយះមេធាវី ដើម្បីឲ្យច្បាប់ រកខុសរកត្រូវចំពោះ រឿងនេះ ។ អ្នកនាង ធីសុវណ្ណថា អះអាងទៀតថាករណីនេះ មិនអាចចេញមុខសុំទោស រួចខ្លួនឡើយ ព្រោះ អ្នកនាងមិនអាចទទួលយកបានឡើយចំពោះ ការប្រមាថមួយនេះ មកលើគ្រួសារនាង៕​

ប្រភព៖ PNasia

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here