ពេលនេះធី សុវណ្ណថា ដឹងថានាង អាង ចរិយានៅទីណាហើយ ពេលនេះនាង….

0
83

ពេលនេះធី សុវណ្ណថា ដឹងថានាង អាង ចរិយានៅទីណាហើយ ពេលនេះនាង….

សូមរំលឹកថា មុនមួយថ្ងៃនៃពិធីមង្គលការរបស់អ្នកនាង ធី សុវណ្ណថា ស្រាប់តែមាន នារីម្នាក់បានទាក់ទងទៅលោក ហេង ឡុង ហើយអះអាងថាធ្លាប់ជាគូស្នេហ៍របស់ស្វាមីអ្នកនាង អ្នកនាង ធី សុវណ្ណថា ដែលព័ត៌មាននេះបានបង្កើតឲ្យមានបញ្ហានៅក្នុងគ្រួសាររបស់អ្នកនាងខ្លាំង ភ្លាមៗនោះ អ្នកនាង បានព្រមានទៅកាន់លោក ហេង ឡុង និងនារីដែលបង្កបញ្ហា ឲ្យចេញមុខបកស្រាយ និងធ្វើសន្និសិទ្ធិ

កាសែតនៅល្ងាចស្អែកនេះ ដើម្បីរកខុសត្រូវ ព្រោះថាវាប៉ះពាល់ដល់កិត្តិយសរបស់អ្នកនាងខ្លាំងណាស់ បើមិនចឹងទេអ្នកនាងនឹងប្តឹងទាំងពីរនាក់តែម្តង។ហើយល្ងាចម្សិលមិញនេះ តាមម៉ោងកំណត់ សន្និសិទ្ធិកាសែត គឺបានចាប់ផ្តើមហើយ ដោយមានការចូលរួមពី លោក ហេងឡុង លោកផែ សុវណ្ណារិទ្ធ អ្នកនាង ធី សុវណ្ណថា មេធាវី និងអ្នកសារព័ត៌មានជាច្រើនផងដែរ។

លោក ហេងឡុង ដែលត្រូវអ្នកនាងធី សុវណ្ណថាកាត់កាលចោល បានត្រឹមតែសោកស្តាយ ដោយសារតែលោកពេលនោះពិបាកសម្រេចិចត្ត ចិត្តមួយចង់ការពារនារីម្នាក់ដែលអះអាងជាប្រពន្ធរបស់ស្វាមីអ្នកនាង ធី សុវណ្ណថា ខ្លាចនារីម្នាក់នោះគិតខ្លី ហើយណាមួយខ្លាចកញ្ញា យ៉ា ទៅរំខានពិធីមង្គលការរបស់អ្នកទាំងពីរទៀត ក៏សម្រេចផុសវីដេអូនោះតែម្តងទៅ។

ចំណែកឯ អ្នកនាង ធី សុវណ្ណថា ជឿថារឿងនេះមិនពិត អាចមានគេចង់ធ្វើបានអ្នកនាង ហើយនាងខឹងខ្លាំងណាស់ព្រោះប៉ះពាល់ដល់ម្តាយឪពុករបស់អ្នកនាង មិនត្រឹមតែប៉ុន្នោះអ្នកនាងប្រកាសថាបើមាននរណារក កញ្ញា យ៉ា ឃើញ អ្នកនាងនឹងជូនលុយ ១ម៉ឺនដុល្លាផងដែរ។

ជាក់ស្ថែត នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នកនាង ធី សុវណ្ណថា ពិតជាអាចស្វែងនាងចរិយា បានហើយ ដោយអ្នកនាងបានប្រាប់ថា: “ព្រឹកនេះ រកឃេីញហេីយ មានអ្នកផ្តល់ដំណឹងពីកន្លែងលាក់ខ្លួន នាងចរិយា ខ្ញុំទុកពេលឲ្យនាងត្រឹមល្ងាចនេះ ចេញមកជួបខ្ញុំ… នាងត្រូវទទួលខុសត្រូវ លេីទង្វេីថោកទាបរបស់នាង”៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here