ពេលនេះលោក សម រង្សុីកំពុងធ្វើដំណើរមកកាន់កម្ពុជាហើយនៅថ្ងៃទី០៩ វិច្ចកានេះ(មានវីដេអូ)

0
13603

ពេលនេះលោក សម រង្សុីកំពុងធ្វើដំណើរមកកាន់កម្ពុជាហើយនៅថ្ងៃទី០៩ វិច្ចកានេះ(មានវីដេអូ)

បារីស៖ យោងតាមគណនីហ្វេសបុកផេករបស់លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅយប់ថ្ងៃ សុក្រ ទី ០៩ ខែ វិច្ឆិកានេះ បានអោយដឹងថាលោកបាននឹងកំពុងចាកចេញពីប្រទេសបារាំងហើយ និងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអាស៊ាន ដែលជាគោលដៅធ្វើដំណើរបន្តទៅប្រទេសកម្ពុជា។

ថ្លែងសារនៅតាមទំព័រហ្វេសប៊ុករបស់លោក ប៉ុន្មាននាទីមុនការផ្សាយនេះ លោក សម រង្ស៊ី បានបញ្ជាក់ថា លោកជឿជាក់ថា នឹងបានជួបពលរដ្ឋខ្មែរនៅលើទឹកដីកម្ពុជា ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

លោក សម រង្ស៊ី អះអាងថា ដំណាក់កាលនេះ គណបក្សសង្គ្រោះជាតិធ្វើបានជោគជ័យ ៧០% ហើយក្នុងដំណើរតស៊ូ ដើម្បីឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា។ លោកបន្តអំពាវនាវឲ្យពលរដ្ឋខ្មែរដែលនិយមប្រជាធិបតេយ្យ បន្តការអត់ធ្មត់ និងចូលរួមក្នុងដំណើរមាតុភូមិនិវត្តន៍របស់លោក៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here