ពិតជាសំណាងណាស់អាយដល សុគន្ធកញ្ញា សម្រាលកូនចំថ្ងៃពិសេសគឺថ្ងៃ…

0
550

ពិតជាសំណាងណាស់អាយដល សុគន្ធកញ្ញា សម្រាលកូនចំថ្ងៃពិសេសគឺថ្ងៃ…

ភ្នំពេញ​ ៖​ ក្នុងរយៈពេលរង់ចាំនៃការពពោះ ទីបំផុតកំពូល​តារា​ចម្រៀង​ស្រីទ្រនំ ឱក សុគន្ធ​កញ្ញា បាន​សម្រាល​កូនដោយ​សុវត្ថិភាពហើយ ដោយចំថ្ងៃពិសេសគឺថ្ងៃទី១១ ខែ១១ ឆ្នាំ២០១៩ នាវេលា​ម៉ោង១ និង៣០នាទីរសៀល នៅឯមន្ទីរពេទ្យ Bumrungrad ប្រទេស​ថៃ។

ទន្ទឹម​ការទទួលបាន​កូនដំបូងរួមដំណក់ឈាម​លោក អ៊ឹង សុខលី ប្អូនប្រុសបង្កើតថៅកែ​ហង្សមាស នាពេលនេះ គេឃើញ​មានការចូលរួម​អបអរ​យ៉ាងខ្លាំង​ក្លា​ជាទីបំផុត ទាំង​មហា​ជន និងអ្នកគាំទ្រ ក្នុងនោះ​មិត្តសិល្បៈរួមអាជីព និងទ្រនំហង្សមាស​ ក៏បានចេញ​សារហូរហែ​ចំពោះជូនពរជ័យ ឲ្យអ្នកម្ដាយ​រឹងមាំ ឱក សុគន្ធកញ្ញា និងកូន​តូចមាន​សុខភាព​ល្អមាំមួន​ថែមទៀតផង៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here