ប្រើប្រាស់ និងថែទាំភ្នែកស្ងួតមានបញ្ហាដោយសារពាក់ឡែន(Contact Lense)

0
87

ប្រើប្រាស់ និងថែទាំភ្នែកស្ងួតមានបញ្ហាដោយសារពាក់ឡែន(Contact Lense)

ការប្រើប្រាស់កែវភ្នែកសប្បនិម្មិត(Contact lense)ក្នុងសម័យទំនើបនេះវាមិនត្រឹមតែផ្តល់នូវបទពិសោធន៍ល្អ និងមើលឃើញកាន់តែច្បាស់ប៉ុណ្ណោះទេ វាថែមទាំងមានផាសុកភាពសម្រាប់មនុស្សដែលមានចក្ខុខ្សោយ។ កែវភ្នែកនេះក៏រួមបញ្ចូលកែវពិសេសដែលថត និងផ្តិតពណ៌បន្ថែមអោយមានពណ៌ភ្លឺនិងស្រស់ស្អាតជាងធម្មតាដល់មនុស្សគ្រប់គ្នាដែលនិយមប្រើប្រាស់វា។

ដូច្នេះកែវភ្នែកសប្បនិម្មិតនេះសព្វថ្ងៃមានជម្រើសច្រើន ដែលអាចយើងជ្រើសរើសប្រើប្រាស់វាទៅតាមរដូវកាលនីមួយៗដែលលោកអ្នកប្រាថ្នា។ប៉ុន្តែអ្វីដែលអ្នកគួរដឹង និងប្រើប្រាស់ឧបករណ៍នេះអ្នកគួរដឹងពីវិធីសម្អាតកែវភ្នែក និងស្រោមកញ្ចក់ដែលអ្នកជំនាញខាងភ្នែកបានណែនាំ។ ជាក់ស្តែងនៅពេលដែលអ្នកប្រើប្រាស់កែវភ្នែកនេះវាធ្វើអោយភ្នែករបស់លោកអ្នកស្ងួត និងខ្វះទឹកភ្នែកដែលបង្កអោយមានបញ្ហាផ្សេងៗដែលនឹងកើតមានឡើងជាយថាហេតុ។ តើអ្នកគួរធ្វើយ៉ាងណាចំពោះភ្នែកលោកអ្នកដែលមានបញ្ហាដោយសារការពាក់Lense នេះ?

១.កុំពាក់ឡែនអោយលើសពី ៨ ម៉ោងក្នុងមួយថ្ងៃមកដល់ផ្ទះភ្លាមត្រូវដោះចេញ។ ២.ព្យាយាមកាត់បន្ថយចំនួនថ្ងៃដោយប្រើឡែនតាមដែលអាចធ្វើទៅបានដូចជាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យអាចប្តូរទៅប្រើវ៉ែនតាជំនួសវិញ។ ៣.ប្រើទឹកលាងភ្នែក(ទឹកបន្តក់ភ្នែក)១-២ ដងក្នុងមួយថ្ងៃឬរាល់ពេលដែលអ្នកមានភ្នែកស្ងួត។ ៤.ប្រសិនបើរោគសញ្ញានៃភ្នែកស្ងួតខ្លាំងហើយផ្សាភ្នែកគួរតែឈប់ប្រើឡែនមួយរយះ បន្ទាប់មកពិគ្រោះជាមួយគ្រូពេទ្យឯកទេសខាងភ្នែក។ ៥.កុំប្រើទឹកបន្តក់ភ្នែកដែលផុតកំណត់កាលបរិច្ចេទ ព្រោះទឹកបន្តក់ភ្នែកទាំងនោះភាគច្រើនមានកាលបរិច្ឆេទផុតកំណត់លឿន ពេលទិញរួចគួរប្រើបន្តទៀតមុនពេលផុតកំណត់បើផុតកំណត់គួរតែឈប់ប្រើហើយទិញម្តងទៀត៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here