ចូលរួមអបអរ! ទីបំផុតលោក ជា សំណាងចូលរោងមង្គលការថ្ងៃនេះ!

0
159

ចូលរួមអបអរ! ទីបំផុតលោក ជា សំណាងចូលរោងមង្គលការថ្ងៃនេះ!

ភ្នំពេញ ៖ នៅមុន​នេះ​បន្តិច​ ​តារា​សម្តែង​ ​សា​វិន​ ​ហ្វ៊ីលី​ប​ ​បាន​បង្ហោះ​សារ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ ​ដោយ​លោក​បាន​សរសេរ​ថា​ ​«​សូម​ចូលរួម​អបអរសាទរ​សម្លាញ់​ចាស់​ ​ជា​ ​សំណាង​ ​ដែល​សម្រេចចិត្ត​ចូល​រោងការ​ថ្ងៃនេះ​ ​ជាមួយ​តារា​ម៉ូដែល​ស្រករក្រោយ​ក្នុង​ខេត្តកំពត​ ​។​សូម​សម្លាញ់​មាន​សុភមង្គល​ជា​រៀង​រហូត​»​។

គួរអោយដឹងថា លោក ជា សំណាង ជាតារា​ភាព​យន្ត​មួយ​រូប​​ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​ល្បី​នាអំឡុង​ឆ្នាំ​២០០២ ។ លោក​តែង​តែ ចូលរួម​សម្តែង​ក្នុង​ខ្សែភាព​យន្ត​បែប​​សម័យ​​និង​បុរាណ​​ជា​ច្រើន​​ដូចជា​រឿង​ «តេជោតំឌិន» ជាតួអង្គ​ស្តេច និង​រឿង រាជបុរី​ជាដើម​​។

លោកជា​​ សំណាង ​ក្នុង​វ័យ​៤០ឆ្នាំ ​ឱ្យ​ដឹងថា លោក​ចូលរួម​សម្តែង​ប្រមាណ​ជិត​៣០​រឿង​ ព្រមទាំង​សម្តែង​កាយវិការ​ខារ៉ាអូខេ​ឱ្យ​ផលិតកម្ម​ជា​ច្រើន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​។ កន្លងមក​លោក​​ធ្លាប់​ចេញ​​ទៅ​សម្តែង​នៅក្រៅប្រទេស ជាពិសេស​ទៅ​សម្តែង​​នៅ​ប្រទេស​​បារាំង​ជាច្រើន​លើក ព្រោះ​លោក​ធ្វើ​ការ​​ក្នុងសមាគម​នាំ​សិល្ប​ករ​ទៅ​សម្តែង​​នៅទីនោះ​។ ចំពោះពិធីមង្គលការនេះហាក់បីដូចជាស្ងប់ស្ងាត់មិនមានការអញ្ជើញភ្ញៀវច្រើនប៉ុន្មានទេ ទើបបានជាមិនសូវមានការចែករំលែករូបភាពមង្គលការរបស់លោកតាមបណ្តាញសង្គមបែបនេះ៕

 

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here