ប្រកាសតែងតាំងអភិបាលរងខេត្តព្រះសីហនុ២រូប បន្ទាប់ពីបញ្ឈប់អភិបាលរងចាស់ក្រោយសម្តេច ហ៊ុន សែនវះកាត់ដោយអភិក្រមទី៥

0
59

ប្រកាសតែងតាំងអភិបាលរងខេត្តព្រះសីហនុ២រូប បន្ទាប់ពីបញ្ឈប់អភិបាលរងចាស់ក្រោយសម្តេច ហ៊ុន សែនវះកាត់ដោយអភិក្រមទី៥

ភ្នំពេញ៖ យោង​តាម​សេចក្ដី​ជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួង​មហាផ្ទៃ​ ចុះ​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០១៩​ នេះ​ លោក​ លៀម​ សុដា​ ឋានន្តរសក្ដិ​ឧត្តម​មន្ត្រី​ ថ្នាក់​លេខ​២​ អភិបាល​រង​ខេត្ត​ឧត្ដរមានជ័យ​ និង​ លោក​ ម៉ាង​ ស៊ីណេត​ ឋានន្តរសក្ដិ​វរ​មន្ត្រី​ ថ្នាក់​លេខ​១​ មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ក្រសួង​ពាណិជ្ជកម្ម​ នឹង​ត្រូវ​ចូល​កាន់​តំណែង​ជា​អភិបាល​រង​ខេត្ត​ព្រះសីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ​២០១៩​ ខាងមុខ​នេះ។

គួររំលឹកផងដែរថា អភិបាល​រង​ខេត្ត​ព្រះសីហនុ​២រូប​ ដែល​ត្រូវ​បញ្ចប់​មុខ​តំណែង​ រួមមាន​ លោក​ ផៃ​ ប៊ុន​វណ្ណៈ​ និង​ លោក​ ស្រ៊ុន​ ស្រ៊ន់​ ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រកាសប្រើអភិក្រមទី៥ នៃក្រមរដ្ឋបាលបក្សចំពោះមន្រ្តីដែលធ្វើអោយប្រជាជន ឬអ្នកក្រោមបញ្ជាឈឺចាប់ ហើយពេល​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here